ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មក​ដល់​ពេល​នេះ កម្ពុជា​​មិន​ទាន់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សកលលោក បាន​កំពុង​តែ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា មក​ដល់​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សកលលោក បាន​កំពុង​តែ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ​នេះនោះ​ទេ​។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖ «​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ? ក្នុង​ពេលវេលា​ដែល​ជំងឺឆ្លង​កូ​វី​ដ​១៩ (​កូ​រ៉ូ​ណា​) កំពុង​តែ​កើត​មាននៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​អនាម័យ​សុខភាព​ផ្ទាល់ខ្លួន និង​អនាម័យ​សុខភាព​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​ឧស្សាហ៍​ដុសលាង​សម្អាត​មុខមាត់ ដៃជើង ខ្លួនប្រាណ​ជាមួយ​សាប៊ូ ឬ​សារធាតុ​សម្លាប់​មេរោគ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រោគ​ផ្សេង​ៗ​។ ពិត​ណាស់ គឺ​ការពារ​ប្រសើរ​ជាង​ការ​ព្យាបាល​។

សម្តេច​បញ្ជាក់​ថា ៖ «​ចំពោះ​ប្រទេស​កម្ពុជា​យើង​មក​ទល់​ពេល​នេះ គឺ​មិន​មាន​ជំងឺឆ្លង​កូ​វី​ដ​១៩ ទេ​។ ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​សុខភាព​ល្អ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​យុវជន ចូលរួម​ហាត់​កីឡា និង​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​»​។

សម្តេច​ក៏​បាន​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​បាន​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍​នា​ដើមខែ​ថ្មី​នេះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ