ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាកខែ​ដំបូង​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​បរទេស​ធ្លាក់​ចុះ​១៥% ដោយសារ​បញ្ហា​ធំ​ៗ​ចំនួន​ពីរ​កើត​នៅ​ប្រទេស​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់ដូច​ពិបាក​ក្នុង​ការ​ទទួល​បាន​កំណើន​ខ្ពស់​ណាស់​ក្នុង​មួយ​ខែ​ៗ ។ ជាក់ស្តែង​ចូល​ដល់​ខែមករា​ដើមឆ្នាំ​២០២០ នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​ប្រមា​ណ​១៥% បើ​ប្រៀបធៀប​នឹង​ការ​នាំ​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ​។ បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​ខ្មែរ​មានការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​កត្តា​បញ្ហា​ធំ​ៗ​ពីរ​នៅ​កើត​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ជា​មហាមិត្ត​ដែកថែប​របស់​ខ្មែរ…

រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់ដូច​ពិបាក​ក្នុង​ការ​ទទួល​បាន​កំណើន​ខ្ពស់​ណាស់​ក្នុង​មួយ​ខែ​ៗ ។ ជាក់ស្តែង​ចូល​ដល់​ខែមករា​ដើមឆ្នាំ​២០២០ នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​ប្រមា​ណ​១៥% បើ​ប្រៀបធៀប​នឹង​ការ​នាំ​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ​។ បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​ខ្មែរ​មានការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​កត្តា​បញ្ហា​ធំ​ៗ​ពីរ​នៅ​កើត​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ជា​មហាមិត្ត​ដែកថែប​របស់​ខ្មែរ ។

យោង​តាម​របាយការណ៍​ស្តី​ពី សភាព​ការ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ប្រចាំ​ខែមករា ឆ្នាំ ២០២០ និង​ទិស​ដៅ​អនុវត្ត​បន្ត​របស់​ក្រសួងកសិកម្ម​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ម្សិលមិញ​ថា «​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​បរទេស​សរុប​មាន​ចំនួន​ចំនួន​៥០.៤៥០​តោន មាន​ថយ​ចុះ​ចំនួន​៨.១៧៥​តោន ស្មើ​ប្រមាណ​១៥,៣% តិច​ជាង​បរិ​មាន​នាំ​ចេញ​ក្នុង​ខែមករា​ឆ្នាំ​២០១៩​មាន​ចំនួន​៥៩.៦២៥​តោន​» ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទិស​ដៅ​ចំនួន​៤០​ប្រទេស​ក្នុង​នោះ​ចិន​ឈរ​លំដាប់​ទី​១ (១,៥​ម៉ឺន​តោន​) ប្រទេស​ហ្គា​បុ​ង​(៦.១១៨​តោន​)​ប្រទេស​បារាំង​(៥.៦១៧​តោន​) ប្រទេស​ម៉ា​ឡេ​ស៊ី​(៤.៤០០​តោន​) ប្រទេស​អង់គ្លេស​(៣.០៥៥​តោន​) ប្រទេស​ឆែក​(២.១៨៩​តោន​) ប្រទេស​ណេ​ដឺ​ឡែ​ន​(២.១២៧​តោន​) ប្រទេស​អូស្ត្រាលី​(២.០៧១​តោន​) ប្រទេស​អា​ល្លឺ​ម៉​ង់​(១.៦០៥​តោន​)​និង​ប្រទេស​ប្រ៊ុ​យ​ណេ​(១.០៥០​តោន ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន​៤៣​ក្រុមហ៊ុន​»​។

​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ​នៅ​ខែមករា​ដើមឆ្នាំ​២០២០​នេះ បើ​តាម​អ្នកជំនាញ​វិស័យ​ស្រូវ​អង្ករ​ដោយសារ​បញ្ហា​ពីរ​កើតឡើង​នៅ​ប្រទេស​ចិន ពោល​គឺ​ការ​ឈប់​សម្រាប់​រដូវ​ចូល​ឆ្នាំ​ចិន​និង​ការ​ផ្ទុះ​ឡើង​នូវ​វិ​រុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា COVID-19 និង​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​ស្ថិត​ក្នុង​រយៈពេល​ខ្លី​នេះ​។

លោក​ឧកញ៉ា ចាន់ សុខ​ឃាំង តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​ជា​ទូទៅ​នៅ​ពេល​ចូល​ឆ្នាំ​ចិន គឺ​ពួក​គាត់​ឈប់​សម្រាក​មុន​ពីរ​អាទិត្យ និង​ក្រោយ​ពីរ​អាទិត្យ ឬ​គាត់​ឈប់​មុន​ពីរ​អាទិត្យ ឬ​ឈប់​ក្រោយ​១០​ថ្ងៃ ។ នេះ​ជា​ទម្លាប់​របស់​គាត់ អីចឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​រាល់​កា​រក​ម្ម៉​ង់​អ្វី​ផ្សេង​ៗ ។ ដូចនេះ​នៅ​ក្នុង​ខែមករា​នេះ​ឃើញ​ថា​កា​រក​ម្ម៉​ង់​មានការ​ធ្លាក់​ចុះ​បន្តិច​ដោយសារ​វា​ចំពាក់​កណ្តាល​ខែមករា​។ បញ្ហា​ទី​២ វា​ប៉ះពាល់​ដោ​សារ​វីរុស​កូ​រ៉ូ​ណា​នេះ ដែរ ។​នៅ​ពេល​គាត់​ចូល​ពី​ឆ្នាំ​ចិន​មក​វិញ​ចង់​ធ្វើការ​បន្ត​ទៀត​គាត់​ធ្វើ​មិន​ទាន់​បាន មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ស្រុក​ចិន​គាត់​ធ្វើការ​ពី​ផ្ទះ​មក (​ធ្វើ​តាម​អន​ឡាញ​)»​។ បើ​ទោះបី​ការ​នាំ​ចេញ​នៅ​ខែ​ដំបូង​ធ្លាក់​ចុះ​ដោយសារ​បញ្ហា​ខាងលើ ប៉ុន្តែ​នៅ​ខែ​បន្ទាប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បង្ហាញ​សញ្ញា​ហាក់​ងើបឡើង​បន្តិច​វិញ​ទាំង​ទីផ្សារ​នៅ​ចិន ក៏​ដូច​ជា​សហគមន៍​អឺរ៉ុប​។

លោក​ឧកញ៉ា​បន្ត​ថា​ការ​នាំ​ចេញ​អង្ករ​នៅ​ដំបូង​ធ្លាក់ ប៉ុន្តែ​នៅ​ក្នុង​ខែ​កុ​ម្ភះ​វា​ហាក់​មាន​សញ្ញា​កំណើន​ឡើង​មក​វិញ​បន្តិច ដោយសារ​ទីផ្សារ​វា​ចាប់ផ្តើម​ងើបឡើង​វិញ​ទាំង​នៅ​ទីផ្សារ​ចិន​និង​ខាង​សហគមន៍​អឺរ៉ុប​ឃើញ​ថា​មានការ​កើនឡើង​វិញ ហើយ​មក​ដល់​ម៉ោង​នេះ​ស្តុក​ស្រូវ​វា​មិន​មាន​បញ្ហា​ទេ​គឺ​នៅ​មាន​ស្រូវ​សម្រាប់​កែ​ច្នៃ​នាំ​ចេញ តែ​គ្រាន់​ថា​វា​មាន​ប្រភេទ​អង្ករ​ខ្លះ​វា​តិច ប្រភេទ​អង្ករ​ខ្លះ​នៅ​មាន​ច្រើន​។

បើ​តាម​លោក​ឧកញ៉ា តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា​មក​ដល់​បច្ចុប្បន្ន​នេះ បើ​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​និង​ទៅ​ប្រទេស​ផ្សេង​ៗ​ហាក់​មិន​មានការ​ប្រែប្រួល​នោះ​ទេ​(​អង្ករ​ធម្មតា​និង​អង្ក​ប្រណិត​) តែបើ​នាំ​ទៅ​ខាង​សហគមន៍​អឺរ៉ុប​វិញ​ការ​នាំ​ចេញ​អង្ករ​ប្រណិត​ពី​កម្ពុជា​ឃើញ​មាន​រហូត​ដល់​៧០​ទៅ​៧៥%៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ