ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំងបាត់! ខឹងគេមិនរាប់រក បំផ្លាញខ្ទេចខ្ទី​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​ ៖ បុរស​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន ​ព្រមទាំង​ផឹកស្រា​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ​ មិន​គិត​ធ្វើការ​រក​សុ​ី​នោះ​ទេ រហូត​មិនសូវ​មាន​អ្នក​រាប់រក​ឡើយ ​រួម​ទាំង​សាច់ញាតិ​របស់​គាត់​ផង ព្រោះ​មិន​ចូល​ចិត្ត​នូ​វ​ទ​ង្វើ​របស់​គាត់​ផង​ ព្រមទាំង​ខឹង​រឿង​ណែនាំ​មិន​ស្ដាប់​ផង​។ ​បន្ទាប់​មក​ខណៈ​ដែល​បុរសម្នាក់​ខាងលើ​ផឹកស្រា​ស្រវឹង…

ខេត្តកណ្ដាល​ ៖ បុរស​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន ​ព្រមទាំង​ផឹកស្រា​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ​ មិន​គិត​ធ្វើការ​រក​សុ​ី​នោះ​ទេ រហូត​មិនសូវ​មាន​អ្នក​រាប់រក​ឡើយ ​រួម​ទាំង​សាច់ញាតិ​របស់​គាត់​ផង ព្រោះ​មិន​ចូល​ចិត្ត​នូ​វ​ទ​ង្វើ​របស់​គាត់​ផង​ ព្រមទាំង​ខឹង​រឿង​ណែនាំ​មិន​ស្ដាប់​ផង​។

​បន្ទាប់​មក​ខណៈ​ដែល​បុរសម្នាក់​ខាងលើ​ផឹកស្រា​ស្រវឹង ស្រាប់តែ​នឹក​តូចចិត្ត​ និង​មួរ​ម៉ៅ​ក្ដៅក្រហាយ​ក្នុង​​ចិត្ត​ក៏​បាន​រើស​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ផ្ទះ​អ្នក​ជិតខាង​បណ្ដាល​ឲ្យ​ធ្លុះ​ជញ្ជាំង​ស័ង្កសី ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​ត្រូវ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឡើយ ។​ ប៉ុណ្ណឹង​ហើយ​នៅ​មិន​ទាន់​អស់ចិត្ត​ទៀត​ ជន​នេះ​បាន​យក​ដំបង​ឈើ​២​កំណាត់​ទៅ​វាយ​បំផ្លាញ​កញ្ចក់​ទ្វារ​និង​បង្អួច​ផ្ទះ​បងប្រុស​បង្កើត​របស់​ខ្លួន បណ្ដាល​ឲ្យ​បែក​ខ្ទេចខ្ទីរ​ថែម​ទៀត​ផង​។​ទើបត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​ចុះ​ទៅ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើ​​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧​ ខែ​កុ​ម្ភៈ ឆ្នាំ​​២០២០ ​នៅ​ក្នុងភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​ជនសង្ស័យ​ខាងលើ​ឈ្មោះ​ឈឿ​ន ជី​វ័​ន្ត ភេទប្រុស អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយ​ឃាត់​ខ្លួន ​នគរបាល​ដកហូត​​ដំបង​ឈើ​ចំនួន​២​កំណាត់​ និង​ដុំ​ថ្ម​ចំនួន​២​ដុំ​ផង​ដែរ ​។ ​ចំណែក​ម្ចាស់ផ្ទះ​ទី​១ ​ជា​អ្នក​ជិតខាង​ដែល​ត្រូវ​ជន​នេះ​គប់​ទម្លុះ​ជញ្ជាំង​ផ្ទះ​នោះ​ឈ្មោះ​ប៉ុន សំអាត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ ​មុខរបរ​លក់ដូរ​ ​រីឯ​ម្ចាស់ផ្ទះ​ទី​២ ​ត្រូវជា​បងប្រុស​បង្កើត​របស់​ជន​បង្ក​ហើយ​ត្រូវ​ជន​នេះ​វាយ​បំបែក​កញ្ចក់​ទ្វារ​និង​បង្អួច​នោះ​ឈ្មោះ​ឈឿ​ន វុ​ធ ភេទប្រុស អាយុ​៣០​ឆ្នាំ ហើយពី​មុន​គាត់​បាន​រស់នៅ​ក្នុងផ្ទះ​ខាងលើ ប៉ុន្តែ​បច្ចុប្បន្ន​បាន​បិទទ្វារ​ផ្ទះ​នោះ​ទុក​ចោល និង​បាន​ទៅ​ស្នាក់​នៅ​ឯ​ជិត​ផ្សារ​ព្រៃ​ផ្ដៅ ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​វិញ​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ប្រើប្រាស់​គ្រឿងញៀន​និង​ផឹកស្រា​ម​គិត​ពី​ការងារ​រក​សុ​ី​អ្វី​នោះ​ទេ​ ហើយ​មាន​ច​រិ​ក​កោងកាច​ទៀត​ផង ដោយសារ​តែ​បែប​នេះ​ទើប​ពុំ​សូវ​មាន​នរណា​ហ៊ាន​និយាយ​រក រួម​ទាំង​សាច់ញាតិ​ផង​ក៏​មិនសូវ​រវល់​ដែរ​ ព្រោះតែ​ខឹង​ស្ដីប្រដៅ​មិនស្តាប់​​តាម ​។

តាមប្រភពដដែលបានបន្ត​ថា ​ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ជោក​ ហើយដោយ​តូចចិត្ត​គ្មាន​អ្នក​រាប់រក​បែប​នេះ ​ទើប​យក​ដុំ​ថ្ម​គុប​ជញ្ជាំង​ផ្ទះ​ស្ត្រី​អ្នក​ជិតខាង​បណ្ដាល​ឲ្យ​ធ្លុះ ប៉ុន្តែ​សំណាងល្អ​មិន​ប​ណ្ដា​ល​ឲ្យ​ត្រូវ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឡើយ ។ ​បន្ទាប់​ពី​បញ្ចេញ​កំ​ហឹ​ង​ជាមួយ​អ្នក​ជិតខាង​រួច​ហើយ​មិន​អស់ចិត្ត​ទេ ក៏​បាន​យក​ដំបង​ទៅ​វាយ​កញ្ចក់​ទ្វារ​និង​កញ្ចក់​បង្អួច​ផ្ទះ​បងប្រុស​បង្កើត​របស់​ខ្លួន បណ្ដាល​ឲ្យ​បែក​ខ្ទេចខ្ទី​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ​ខណៈនោះ​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​បាន​ចុះ​អន្តរាគមន៍​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​ភ្លាម​ៗ​ដែរ​។​

​ក្រោយពេលឃាត់ខ្លួន ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ផឹកស្រា​ថ្នាំ​ស្រវឹង​ហើយដោយ​សារ​តែ​ពិបាកចិត្ត​គ្មាន​នរណា​រាប់រក​ ទើប​ខ្លួន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជញ្ជាំង​ផ្ទះ​អ្នក​ជិតខាង​ និង​យក​ដំបង​វាយ​កញ្ចក់​ទ្វារផ្ទះ​បង​បង្កើត​បណ្តាល​ឲ្យ​បែក​បែប​នេះ​តែ​ម្ដង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ