ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិន​​អ្នក​​លើស​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ សូម​កុំ​ទទួលទាន​អាហារ​ទាំងនេះ​ឱ្យ​សោះ

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​បានលឺ​អំពី​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង​មិនល្អ​រួច​មក​ហើយ​។ ជា​ធម្មតា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស​សៃ​ឈាម ដោយ​ធ្វើ​ឱ្យ​ប្រែជា​ឡើង​រឹង និង​រួម​តូច ខណៈ​ដែល​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ប្រសើរ​សម្រាប់​សុខភាព ដោយ​វា​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។ ប៉ុន្តែ​ថា​តើ​អ្វី​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ? តាម​ពិត​ទៅ​វា​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​បានលឺ​អំពី​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង​មិនល្អ​រួច​មក​ហើយ​។ ជា​ធម្មតា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស​សៃ​ឈាម ដោយ​ធ្វើ​ឱ្យ​ប្រែជា​ឡើង​រឹង និង​រួម​តូច ខណៈ​ដែល​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ប្រសើរ​សម្រាប់​សុខភាព ដោយ​វា​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។

ប៉ុន្តែ​ថា​តើ​អ្វី​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ? តាម​ពិត​ទៅ​វា​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ (triglycerides) ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ក្នុង​ចរន្តឈាម​។ កាលណា​កម្រិត​នៃ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ វា​ក៏​មិន​ខុស​ពី​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែរ គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរ​ឱ្យ​ព្រួយបារម្ភ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ប្រភេទ​​នៃ​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​នៅ​ពេល​មាន​បញ្ហា​លើស​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ ៖

១. បន្លែ​មាន​ជាតិ​ម្សៅ ៖ ការ​កម្រិត​ការ​ទទួលទាន​បន្លែ​មាន​ជាតិ​ម្សៅ​ដូច​ជា​ដំឡូង ពោត សណ្ដែក​ជាដើម គឺ​សំខាន់​ខ្លាំង​ណាស់​នៅ​ពេល​អ្នក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់​។ នោះ​ក៏​ព្រោះតែ​បន្លែ​មាន​ជាតិ​ម្សៅ​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាបូ​អ៊ី​ដ្រា​ត​ដែល​រាង​កាយ​បំ​លែង​ទៅ​ជា​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​។

២. ផ្លែ​ឈើ ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ធម្មជាតិ fructose ខ្ពស់​។​នៅ​ពេល​បរិមាណ​ជាតិ​ស្ករ fructose កើនឡើង​ហួសប្រមាណ​នោះ​រាង​កាយ​នឹង​បំ​លែង​វា​ទៅ​ជា​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​ដែល​មាន​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​គួរ​ទទួល​ទាន​ផ្លែ​ឈើ​ត្រឹម​ពី ២ ទៅ ៣ ចំណិត​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។

៣. ត្រី​កំប៉ុង ៖ ត្រី​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​មិនល្អ​សម្រាប់​អ្នកមាន​បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ឡើយ​។

៤. គ្រាប់​ធញ្ញជាតិ​ចម្រាញ់ ៖ គ្រាប់​ធញ្ញជាតិ​ធម្មតា គឺ​ល្អ​សម្រាប់​សុខភាព​រាង​កាយ ប៉ុន្តែ​ចំពោះ​គ្រាប់​ធញ្ញជាតិ​ចម្រាញ់​វិញ​ច្រើន​តែ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​និង​កាឡូរី​ខ្ពស់​។

៥. គ្រឿង​ស្រវឹង ៖ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​លើស​ពី ១ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី ឬ ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​ដែល​វា​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​គួរ​អោយ​ព្រួយបារម្ភ រួម​ទាំង​បញ្ហា​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់​។

៦. ភេសជ្ជៈ​ផ្អែម ៖ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។ លើស​ពី​នេះ​ទៅ​ទៀត​ជាតិ​ស្ករ​មួយ​ចំនួន​ក្នុង​ភេសជ្ជៈ​ផ្អែម​ក៏​អាច​ត្រូវ​បាន​បំ​លែង​ទៅ​ជា​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កម្រិត​ការ​ទទួលទាន​ស្ករ​។

៧. សាច់​សម្បូរ​ខ្លាញ់ ៖ ទោះជា​យ៉ាងណា​ក៏​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​ទទួលទាន​សាច់​តែ​ម្ដង​ឡើយ​! គ្រាន់តែ​ជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ គឺ​ប្រសើរ​ហើយ​។ ដើម្បី​ជា​ការ​ប្រសើរ​អ្នក​ក៏​គួរ​ចៀសវាង​សាច់​កែ​ច្នៃ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ