ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​បង្កើន​ផ្ទៃដី​ដាំ​ដុះ​បន្លែ​គ្រប់​ប្រភេទ​​រាប់​សិប​ហិច​តា តែ​ផ្គត់ផ្គង់​មិន​គ្រប់ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទោះបីជា​កសិករ​បាន​បង្កើន​ផ្ទៃដី​ដាំ​ដុះ​​បន្លែ​គ្រប់​ប្រភេទ រាប់​សិប​ហិច​តា​សម្រាប់​បម្រើ​ដល់ទី​ផ្សារ​ក្នុង​ខេត្តមណ្ឌលគិរី ប៉ុន្តែ​កសិផល​ដែល​ប្រជា​កសិករ​ខ្មែរ​ផលិត​បាន​នៅ​តែ​ផ្គត់ផ្គង់​មិន​គ្រប់​តម្រូវការ​ជាក់ស្តែង ដោយ​ត្រូវ​នាំ​ចូល​បន្លែ​បន្ថែម​ពី​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ​។ ជុំវិញ​ការ​ផលិត​បន្លែ​គ្រប់​ប្រភេទ​លក់​នៅ​ទីផ្សារ បើ​តាម​កសិករ​ឈ្មោះ ស៊ី…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទោះបីជា​កសិករ​បាន​បង្កើន​ផ្ទៃដី​ដាំ​ដុះ​​បន្លែ​គ្រប់​ប្រភេទ រាប់​សិប​ហិច​តា​សម្រាប់​បម្រើ​ដល់ទី​ផ្សារ​ក្នុង​ខេត្តមណ្ឌលគិរី ប៉ុន្តែ​កសិផល​ដែល​ប្រជា​កសិករ​ខ្មែរ​ផលិត​បាន​នៅ​តែ​ផ្គត់ផ្គង់​មិន​គ្រប់​តម្រូវការ​ជាក់ស្តែង ដោយ​ត្រូវ​នាំ​ចូល​បន្លែ​បន្ថែម​ពី​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ​។

ជុំវិញ​ការ​ផលិត​បន្លែ​គ្រប់​ប្រភេទ​លក់​នៅ​ទីផ្សារ បើ​តាម​កសិករ​ឈ្មោះ ស៊ី យ៉ា​ត ភេទ​ស្រី ដាំ​បន្លែ​គ្រប់មុខ​នៅ​ចំណុច​ស្ពាន​អូរ​ទេរ ផ្លូវ​ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ក្នុង​ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា បន្លែ​ជា​ច្រើន​មុខ​ដែល​លោកស្រី​បាន​ដាំ​សព្វថ្ងៃ​មាន​ទីផ្សារ​បញ្ជា​ទិញ​ល្អ​ណាស់​។ បន្លែ​ទាំងនោះ​មាន​ដូច​ជា សាលាដ ស្ពៃក្តោប ស្ពៃ​តឿ ស្ពៃ​ក្រ​ញ៉ា​ញ់ ស្ពៃចង្កឹះ ខាត់ណា ខ្ទឹម​…​។ ហើយ​ជា​ធ​ម្យ​ម​ក្នុង​មួយ​ថ្ងៃ មាន​អ្នក​ទទួល​ទិញ​បន្លែ​ពី​ចំការ​របស់​គាត់​ជា​មធ្យម​២៥០​គីឡូក្រាម ។ បន្លែ​ទាំងនេះ​មាន​តម្លៃ​ផ្សេង​គ្នា គឺ​ចន្លោះ​ពី ២ ៥០០​រៀល​ទៅ​៥ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។

កសិករ​ដដែល​បន្ត​ថា គ្រួសារ​គាត់​បាន​មក​ពី​ខេត្តព្រៃវែង មក​ដល់​ខេត្តមណ្ឌលគិរី​នេះ ពុំ​មាន​ដីចំការ​ខ្លួនឯង​ទេ ដី​ដែល​គាត់​ដាំ​បន្លែ​ជា​ដី​ជួល​គេ​។ ដោយ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ចំណាយ​ប្រាក់​៣​លាន​រៀល ជួល​ដី​ចំនួន​៣​កន្លែង​ផ្សេង​គ្នា ១​កន្លែង​មាន​ទំហំ​មិន​ដល់​១​ហិ​កតា​ឡើយ ។

ការ​ប្រកប​របរ​ដាំ​បន្លែ​នេះ គ្រួសារ​កសិករ ស៊ី យ៉ា​ត បាន​ធ្វើ​រយៈពេល​៣​ឆ្នាំ​ហើយ និង​មាន​តម្រូវ​ការ​ទិញ​ច្រើន រហូត​មិន​អាច​ផលិត​បាន​ទាន់​ការ​បញ្ជា​ទិញ​ទេ​។ ចំណែក​ប្រភេទ​បន្លែ​ដែល​មាន​តម្រូវការ​ច្រើន គឺ​ស្ពៃក្ដោប ដោយ​មាន​ទាំង​អតិថិជន​នៅ​រាជធានី​ភ្នំពេញ​ចាំ​ទទួល​ទិញ​ជា​រៀង​រាល់​ថ្ងៃ ។ ហើយ​រាល់​ថ្ងៃនេះ ការ​ដាំ​ដុះ​បន្លែ គឺ​គ្រួសារ​គាត់​មិន​បាន​ជួល​កម្លាំង​ពលកម្ម​គេ​ទេ ព្រោះ​សមា​ជិកគ្រួសារ​គាត់​មាន​គ្នា​៥​នាក់ សម​ល្មម​សម្រាប់​របរ​មួយ​នេះ ។

បើ​តាម​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ចុងឆ្នាំ​២០១៩ ខេត្តមណ្ឌលគិរី មាន​ផ្ទៃដី​ដាំ​ដុះ​បន្លែ​គ្រប់​ប្រភេទ​ចំនួន ៤៩៨​ហិ​កតា កើនឡើង​៨៦​ហិ​កតា ក្នុង​នោះ​កសិករ​និយម​ដាំ​ស្ពៃក្ដោប ការ៉ុត និង​ស្ពៃបូកគោ​ច្រើន​ជាង​បន្លែ​ផ្សេង​ៗ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ