ក្រុមនាវឹករបស់នាវាWesterdam​ចង​ចាំ​​​​​ទឹកចិត្តដ៏ល្អប្រពៃ​​​របស់​កម្ពុជា​រហូត​


ខេត្តព្រះសីហនុ៖ លោកគួ​ច ចំរើន អភិបាលនៃគណ​:​អភិបាលខេត្តព្រះ​សីហ​នុ និង​មន្ត្រី​ក្រោម​ឱវាទ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦​ កុម្ភៈ អញ្ជើញ​ចូលរួម​ពិសារ​អាហារ​សាមគ្គី ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​នា​វឹក​របស់​នាវា Westerdam ដើម្បី​ជា​ការ​ថ្លែងអំណរគុណ មុន​ពេល​នាវា​ចាក​ចេញពី​កំពង់​ផែ​ក្រុងព្រះសីហនុ​។

លោកគួ​ច ចំ​រេ​ី​ន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញេ​ី​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​នា​វឹក​ទាំងអស់ និង​បាន​ជូនពរ​ដល់​ក្រុម​នា​វឹក និង​អ្នក​រួម​ដំណើរ​ទាំងអស់ ​ទទួល​បាន​សេចក្តី​សុវត្ថិភាព ក្នុង​ដំណើរ​វិល​ត្រលប់​កាន់​គោលដៅ​បន្ត​នា​ពេល​ខាង​មុខ​នេះ ។ ​​យើងខ្ញុំ​រីករាយ​ស្វា​គម​ន៍​ដល់​ក្រុម​នា​វឹក និង​ភ្ញៀវ​ទេសចរ​ទាំងអស់​នៃ​នាវា​ Westerdam មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្ត​ទៀត ។

លោក​មេបញ្ជាការ​នាវា ក៏​បាន​ថ្លែង​កោត​សរសេ​ី​រ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស ​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​ទឹកចិត្ត​មនុស្សធម៌ និង​គ្មាន​ការ​រើសអើង​ ដោយ​បាន​អនុញ្ញាតទទួលយក​នាវា Westerdam នា​វឹក​និង​ភ្ញៀវ​ទេសចរ​ទាំងអស់ ចូល​មក​កាន់​កំពង់​ផែ​ក្រុងព្រះសីហនុ និង​ជួយ​សម្របសម្រួល​នូវ​សេចក្តី​ត្រូវការ​គ្រប់​បែប​យ៉ាង ។

ជា​ពិសេស​ជួយ​ដល់​ដំណើរ​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ភ្ញៀវ​ទេសចរ​ នៅ​លើ​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក ​។ យើងខ្ញុំ​ទាំងអស់​គ្នា​នឹង​ចង​ចាំ​អំពី​កម្ពុជានឹង​ប្រាប់​ដល់​កូនចៅ​ជំនាន់​ក្រោយ​ពី​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​នេះ​។

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ