រាជធានីភ្នំពេញ ៖ រោងចក្រចំនួន២ បានកំពុងចាប់ផ្តើមដំណើរការដោយមានតម្រូវការកម្លាំងកម្មករប្រមាណ៨០០នាក់ចូលធ្វើការ ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ស្រុកព្រៃនប់ ។ យោងតាមបណ្តាញសង្គមរបស់ខេត្តព្រះសីហនុចេញផ្សាយ នៅថ្ងៃទី២៧ ខែកុម្ភៈថា លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដំណើរការសាងសង់តំបន់សេដ្ឋកិច្ចពិសេសចេជាំង ដែលស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយផ្តោតសំខាន់ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អាងស្តុកទឹក និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ។
ប្រភពបន្តថា តាមតំណាងរោងចក្រថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចបានដំណើការរោងចក្រចំនួន០៤ មានកម្មករ ១២០០នាក់ និង ០២រោងចក្រទៀតកំពុងចាប់ផ្តើមដំណើរការជ្រើសរើសកម្មក ដោយ ០២រោងចក្រនេះតម្រូវការកម្មករប្រមាណ ៨០០នាក់បន្ថែមទៀត ។ តំណាងរោងចក្របានបន្ថែមថា តំបន់នេះមានផ្ទៃដីសរុប១៦០ហិកតា ជាប់ផ្លូវជាតិលេខ៤ ក្នុងឃុំជើងគោ ដែលកំពង់ដំណើរការសាងសង់ផង និងដំណើរការផលិតផង ហើយបើរួចរាល់អាចស្រូបយកកម្មករប្រមាណជាជិត១ម៉ឺននាក់ ។
ទោះយ៉ាងណាក្តីបញ្ហាទាក់ទិននឹងរោងចក្រនេះដែរថ្នាក់ដឹកនាំក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ បានឲ្យដឹងថា តាមរយៈការព្យាករណ៍ និងវាយតម្លៃជាក់ស្តែងរបស់ ក្រសួងពាក់ព័ន្ធ នឹងបញ្ហានៃការរីករាលដាលនៃវីរុសកូរ៉ូណា ឬ COVID- 19 គឺនាដើមខែ៣ខាងមុខនេះ គឺអាចមានរោងចក្រ សហគ្រាស ជិត២០០អាចប្រឈមនឹងបញ្ហាកង្វះវត្ថុធាតុដើម ក្នុងសង្វាក់ ផលិតកម្មដែលអាចប៉ះពាល់កម្មករ -កម្មការិនីប្រហែល១៦ ម៉ឺននាក់ ៕
ចែករំលែកព័តមាននេះ