ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ស្មាន​មិន​ដល់​! កូនស្រី​មន្ត្រី​យោធា​​​ម្នាក់​​រអិល​ចូល​ក្រោម​កង់​អេ​ស្ការ​វ៉ា​ទ័​រ​​ទាំង​ព្រឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​ស្ត្រី​ជា​កូនស្រី​មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ធ្វើការ ស្រាប់តែ​រអិល​ដួល​ចូល​ទៅ​ក្រោម​កង់​អេ​ស្ការ​វ៉ា​ទ័​រ បណ្តាល​ឱ្យ​កិន​បែកក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃ​ទី​២៧ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​ស្ត្រី​ជា​កូនស្រី​មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ធ្វើការ ស្រាប់តែ​រអិល​ដួល​ចូល​ទៅ​ក្រោម​កង់​អេ​ស្ការ​វ៉ា​ទ័​រ បណ្តាល​ឱ្យ​កិន​បែកក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្សារ​ងិ​ន​អាន តាម​ផ្លូវ​លេខ ៥៩៨ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​គ្រឿងចក្រ​នោះ ក៏​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ិ​ន សុ​នវ​តី អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ធានា​គារ ស្នាក់​នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​២ ក្បែរ​កន្លែង​កើត​ហេតុ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF 6599 ហើយ​ស្ត្រី​រង​គ្រោះ​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនលោក​វរសេនីយ៍ទោ ស៊ិ​ន ចាន់​រិ​ទ្ធ ជានា​យក​ប្រតិបត្តិ​នៅ​សាលា​ហ្វឹកហ្វឺន​នាយទាហាន​។

ចំណែក​អ្នកបើកបរ​គ្រឿងចក្រ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឆេ​ង វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ម្តុំ​វត្ត​ញាណ​រង្សី សង្កាត់​ទួល​សង្កែ​១ និង​មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ចារ ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ពី​កើត​ទៅ​លិច ស្រប​ជាមួយ​គ្រឿងចក្រ​ខាងលើ លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ គេ​ឃើញ​ម៉ូតូ​នារី​រង​គ្រោះ​រអិល​ក្រឡាច់​ផ្លូវ​ដួល​ចូល​ទៅ​ក្រោម​កង់​អេ​ស្កា​វ៉ា​ទ័​រ ក៏​កិន​នារី​រង​គ្រោះ​បែកក្បាល​តែ​ម្តង​។ ភ្លាម​ៗ​នោះ​នគរបាល​ចរាចរណ៍ ដែល​កំពុង​តែ​រៀបចំ​សណ្តាប់​ធ្នាប់ ក៏​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ចាប់​វាយ​ខ្មោះ​ផង​ដែរ​។

តាម​អ្នកបើកបរ​គ្រឿងចក្រ​ខាងលើ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​បើកបរ​គ្រឿង​ចក្រ​យឺត​ៗ​ក្បែរ​ចិញ្ចើម​ផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​នារី​រង​គ្រោះ​បើក​មក​ដល់​ជែង​ស្តាំ ដោយ​ផ្លូវ​ចិញ្ចើម​ខ្ពស់​ទាប ក៏​ក្រឡាច់​ម៉ូតូ​ដួល​មក​ក្រោម​កង់​។ ភ្លាម​ៗ​នោះ ខ្លួន​ក៏​បាន​ឈប់ តែ​ឈប់​មិន​ទាន់ ក៏​បាន​កិន​តែ​ម្តង ។

បន្ទាប់​ពី​គ្រោះថ្នាក់​ខាងលើ​នេះ សព​នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឈាបនដ្ឋាន​វត្ត​ញាណ​រស្សី ចំណែក​គ្រឿងចក្រ និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ​នារី​រង​គ្រោះ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ