ការឈឺចាប់បន្សល់ទុកឱ្យកូនប្រុស-ស្រីខំប្រឹងប្រែងលើវិស័យសិល្បៈ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ការឆ្លងកាត់ក្តីទុក្ខវេទនាពីឪពុកម្តាយ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចង់ឲ្យកូនបានរៀនសូត្រចេះដឹង យកចំណេះវិជ្ជាទៅធ្វើការជាមន្ត្រីរាជការ នៅពេលដែលស្រុកយើងទទួលបានសុខសន្តិភាពហើយនេះ តែត្រូវខកបំណងពីចិត្តឪពុក ដែលបានធ្លាក់ខ្លួនឈឺត្រូវបញ្ជូនទៅព្យាបាលនៅបន្ទីរពេទ្យនៅប្រទេសវៀតណាម ធ្វើឲ្យកូនៗទាំង៧នាក់ដែលនៅក្មេងខ្ចីកំពុងតែរៀននៅសាលាបឋមសិក្សាត្រូវទទួលបានការបាត់បង់ជំហរបង្គោលក្នុងក្រុមគ្រួសារ ។

ណាមួយភ័យខ្លាចបាត់បង់ឪពុកជាទីគោរពស្រឡាញ់ និងជាអ្នកមានគុណផងនោះ កូនៗមួយចំនួនបានឈប់រៀន និងខ្លះៗទៀត បានខិតខំមើលរបស់របរដែលឪពុកបានបន្សល់ពីមុនមកនោះ ដើម្បីប្រមូលផ្តុំចេញពង្រឹងស្វែងរកអាជីពអ្វីដែលអាចជួយរកថវិកាបានខ្លះៗជួយលើកស្រោចស្រង់ជីវភាពក្នុងក្រុមគ្រួសារដែលកំពុងមានទុក្ខជាទម្ងន់កន្លងមកនោះ ។

លោកផិត សារឿត មានអាយុៈ៧០ឆ្នាំ មានប្រពន្ធឈ្មោះចាន់ យ៉ៅហា អាយុៈ៥៨ឆ្នាំរស់នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង មានកូន៧នាក់ (ប្រុស៤ស្រី៣)កំពុងស្ថិតនៅក្នុងបន្ទុកក្នុងគ្រួសារ ហើយកូនៗទាំងអស់នោះសុទ្ធតែជាអ្នកតន្ត្រីករ និងអ្នកចំរៀងកន្លងមកជិត២០ឆ្នាំបន្តរហូតមកដល់សព្វថ្ងៃនេះ ។

លោកផិត សារឿត ដែលជាឪពុកបានបញ្ជាក់ថា ខ្លួនខ្ញុំមិនមែនជាតន្ត្រីករអាជីពអីទេ ខ្ញុំចេះលេងហ្គីតាមកនោះ កាលពីនៅរៀនឆ្នាំ១៩៦៩ (សម័យសម្តេចឪ) បានរៀននៅវត្តសូភីជាមួយមិត្តភក្តិ ដែលមានលោកដែង គឿន (តន្រី្តករកាន់ហ្គីតាសូឡូនៅបាត់ដំបង) ហើយបន្តមកនៅក្នុងសម័យលន់ នល់ បន្តមករៀននៅសាលាហៃសាន ចំណែកការចេះលេងភ្លេងនេះ គឺគ្រាន់តែលេងកំសាន្តគ្នាឯងមិត្តភក្តិ ដែលធ្លាប់រៀនជាមួយគ្នាក្នុងសាលាតែប៉ុណ្ណោះ ។

លុះចូលដល់សម័យប៉ុល ពត បានជម្លៀសទៅធ្វើស្រែនៅឃុំជ្រៃ (ក្បាលខ្មោច)ជាទាសករ បន្តរស់ដល់ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទើបបានចូលមករស់នៅភូមិកំណើតវិញ ហើយទៅរកស៊ីរត់ពន្ធតាមជាយដែននៅឆ្នាំ១៩៨០ ទើបបានប្រពន្ធនៅទីនោះដែលជាអ្នកមានស្រុកកំណើតនៅបាត់ដំបងជាមួយគ្នា ហើយក៏បានត្រឡប់មកស្រុកកំណើតវិញធ្វើស្រែចីញ្ចឹមជីវិតនិងបានកូន៧នាក់រហូតដល់សព្វថ្ងៃនេះ ។
ព័ត៌មានពិស្តារមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។













ចែករំលែកព័តមាននេះ