ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​សហគមន៍ទំហំ​​ជិត​៣​ពាន់​ហិក​តា​កំពុង​រង​​កា.ប់​បំផ្លាញណាស់​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ដែន​ព្រៃ​សហគមន៍មួយ​កន្លែង​ ដាក់​ស្ថិត​នៅ​ភូមិ​ជាំ​ធំ​ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​ កំពុងត្រូវ​រង​ការ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ​ខណៈប្រជា​សហគមន៍ ​មាន​ក្តី​បារម្ភ​ថា ​ព្រៃ​សហគមន៍​ដែល​ផ្ទៃដី​ប្រមាណ​ជា​ជិត​៣ពាន់​ហិក​តា​នឹង​បាត់ឈ្មោះ…

ខេត្តស្ទឹងត្រែង​ ៖ ​ដែន​ព្រៃ​សហគមន៍មួយ​កន្លែង​ ដាក់​ស្ថិត​នៅ​ភូមិ​ជាំ​ធំ​ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​ កំពុងត្រូវ​រង​ការ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ​ខណៈប្រជា​សហគមន៍ ​មាន​ក្តី​បារម្ភ​ថា ​ព្រៃ​សហគមន៍​ដែល​ផ្ទៃដី​ប្រមាណ​ជា​ជិត​៣ពាន់​ហិក​តា​នឹង​បាត់ឈ្មោះ ​បើសិនជា​ការ​ទប់​មិន​ឈ្នះ​រវាង​ជនខិលខូច ​។​

ប្រជា​សហគមន៍​បាន​ស្នើ​សុំ​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ មេត្តា​សហការ​ចូលរួម​ទប់ស្កាត់​និង​ចាត់​វិធានការ​ជា​បន្ទាន់​តាម​ផ្លូវ​ច្បាប់​ ទៅ​លើ​ជនខិលខូច​ដែល​មក​បំផ្លាញ​ព្រៃ​សហគមន៍​មួយ​នេះ​។ ព្រៃ​សហគមន៍​ឈ្មោះ​ជាំ​ពេជ្រ ​ស្ថិត​ភូមិ​ជាំ​ធំ ឃុំ​កោះ​ស្នែង មាន​ទំហំ​ផ្ទៃដី​២.៨៧៥​ហិច​តា បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០​។ហើយ​​ក៏​ជា​ដែនដី​ភូមិសាស្ត្រ​​អតីត​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ហើយ​បច្ចុប្បន្ន​បាន​បញ្ចូល​ទៅ​ស្រុក​បង្កើត​ថ្មី​ គឺ​ស្រុកបុរី​អូរ​​ស្វាយ​សែន​ជ័យ​។

លោក យិ​ម ពុន ប្រធានសហគម​ន៍​ជាំ​ពេជ្រ​បាន​និយាយ​ថា ​ប្រជា​ការពារ​ចំនួន​៥​នាក់ ​បាន​ប្តេជ្ញា​​ចិត្តការ​ពារ​ព្រៃ​ ដើម្បី​ផលប្រយោជន៍​ទាំង​គ្មាន​ប្រាក់ខែ ក្រោយ​ពី​ទប់មិន​ឈ្នះ​សហគមន៍​បាន​សហការ​ជាមួយ​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន ជា​លទ្ធផល​ចាប់តាំងពី​ឆ្នាំ​២០១៦ ​មក​ដល់​ឆ្នាំ​២០១៩​ សហគមន៍​បាន​ធ្វើការ​ដកហូត​ពី​ជន​ខិលខូច​មក​វិញ​បាន​ផ្ទៃដី​ចំនួន​១៥​ហិកតា ​។

ទោះបីជា​យ៉ាងណា​ ព្រៃ​សហ​គមន៍​នោះ​ នៅ​តែ​រង​ការ​កាប់​រង្គាល ​និង​ដុត​បំផ្លាញ​បង្កជា​ភ្លើង​ឆេះ​ព្រៃ​ឆេះ​ស្នាក់​ការ​ការពារ​ព្រៃឈើ​ពី​សំណាក​ល​ជន​មិន​ស្គាល់​មុខ ​។ ប្រ​ធាន​សហគមន៍​ខាងលើ​លើក​ពី​បញ្ហា​ខ្លះ​ៗ​ថា លោក​មានផ្ទះ​នៅ​លើ​ដី​កោះ តែ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​ទូក​ជិះ​មក​ការពារ​ព្រៃ​នេះ​។ រីឯ​អ្នក​ស្មា​ក់​ចិត្ត​ក៏​មិន​មាន​ថវិកា​លើកទឹកចិត្ត​អី​ដែរ​។

លោក យិ​ម ពុន ស្នើ​សុំ​ទៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ​ខេត្តស្ទឹងត្រែង​ ក៏​ដូច​អង្គ​ការ​ក្រៅរដ្ឋា​ភិ​បាល​ ជួយ​គិតគូ​រដល់​សហគម​ន៍​លោក​ផង ​។ ចំណែក​លោក ហេង អាត​ មេ​ភូមិ​ជាំ​ធំ​បាន​លើក​ឡើង​ថា ​ថ្នាក់​មូលដ្ឋា​ន​ពិតជា​មាន​ភាព​លំបាក​ ប្រ​សិនជា​គ្មាន​ការ​ចូលរួម​ពី​ថ្នាក់​ស្រុក ​និង​ខេត្ត​ ដូច្នេះ​ទើប​ការពារ​ព្រៃ​បាន​គង់វង្ស​៕

អត្ថបទសរសេរ ដោយ