ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ញ៉ាំ​ពង​ក្រួច តែ​មិន​ស្មាន​សោះថា មាន​​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង​នេះ

4 ឆ្នាំ មុន

ពង​ក្រួ​ច​ឥឡូវនេះ​មានការ​ចាប់អារម្មណ៍​ច្រើន​ណាស់​ដោយសារ​តែ​វា​អាច​ជំនួស​ការ​ញ៉ាំ​ស៊ុតមាន់​បាន ដោយសារ​តែ​វា​មាន​រសជាតិ​ដូច​ស៊ុតមាន់​ដែរ គ្រាន់តែ​មាន​ទំហំ​តូច​ជាង​ឆ្ងាយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចូរ​កុំ​មើលងាយ​ទំហំ​តូច​នេះ​អី ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ច្រើន​គួរសម​ដែរ​។ គ្រាន់តែ​ពង​ ​ក្រួ​ច​​មួយ​គ្រាប់​អាច​ផ្តល់​ជីវជាតិ​យ៉ាងច្រើន​ដូច​ជា វីតាមីន B12 សេ​ឡេ​ញ៉ូ​ម…

ពង​ក្រួ​ច​ឥឡូវនេះ​មានការ​ចាប់អារម្មណ៍​ច្រើន​ណាស់​ដោយសារ​តែ​វា​អាច​ជំនួស​ការ​ញ៉ាំ​ស៊ុតមាន់​បាន ដោយសារ​តែ​វា​មាន​រសជាតិ​ដូច​ស៊ុតមាន់​ដែរ គ្រាន់តែ​មាន​ទំហំ​តូច​ជាង​ឆ្ងាយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចូរ​កុំ​មើលងាយ​ទំហំ​តូច​នេះ​អី ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ច្រើន​គួរសម​ដែរ​។ គ្រាន់តែ​ពង​ ​ក្រួ​ច​​មួយ​គ្រាប់​អាច​ផ្តល់​ជីវជាតិ​យ៉ាងច្រើន​ដូច​ជា វីតាមីន B12 សេ​ឡេ​ញ៉ូ​ម Riboflavin និង​Choline ព្រមទាំង​ជាតិ​ដែក​មួយ​ចំនួន​ហើយ​។

សេ​ឡេ​ញ៉ូ​ម និង Riboflavin គឺជា​ជីវជាតិ​ដ៏​សំខាន់​ដែល​អាច​ជួយ​រាង​កាយ​រំលាយ​អាហារ​ដែល​អ្នក​ញ៉ាំ​និង​បង្កើត​ជា​ថាមពល​ក្នុង​ខ្លួន​បាន​។ សេ​ឡេ​ញ៉ូ​ម​ក៏​ជួ​​យ​ជំរុញ​ដល់​មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផង​ដែរ​។

វីតាមីន B12 និង​ជាតិ​ដែក​ជំរុញ​ដល់​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ និង​ជួយ​ថែរក្សា​កម្រិត​ថាម​ពល​ក្នុង​ខ្លួន​តាម​រយៈ​ការ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​។ លើស​ពី​នេះ​ទៅ​ទៀត ជាតិ Choline គឺជា​សារធាតុ​សំខាន់​សម្រាប់​ជួយ​រាង​កាយ​បង្កើត​ជា Acetylcholine ដែល​ជា​សារ​ធាតុ​ចម្លង​សរសៃប្រសាទ​ពី​ប្រព័ន្ធ​សរសៃប្រសាទ​ទៅ​សាច់ដុំ​។

ពង ​ក្រួ​ច ​សម្បូរ​ទៅ​ដោយ​ជីវជាតិ និង​អង់​ទី​អុក​ស៊ី​ដង់​ដែល​ជម្រុញ​ដល់​សុខភាព ដែល​ជួយ​ជួស​ជុល​កោសិកា​ដែល​ខូចខាត និង​ព្យាបាល​អាកា​រៈអា​ឡែ​ហ្ស៊ី​។ តាម​ការ​សិក្សា​រយៈពេល​៧​ថ្ងៃមួយ​ទៅ​លើ​មនុស្ស ៧៧​នាក់​ដែល​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ច្រមុះ​បាន​រក​ឃើញ​ថា អាកា​រៈ​កណ្តាស តឹង​ច្រមុះ និង​ហៀរ​សម្បោ​នឹង​ធូរស្រាល​វិញ​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ​ពេល​ញ៉ាំ​ពង ​ក្រួ​ច និង​ថ្នាំ​បំប៉ន​ជាតិ​ស័​ង្គ​សី​រួច​។ ប៉ុន្តែ​វា​ក៏​មិន​ច្បាស់​ថា សារធាតុ​ចេញពី​ពង​ ​ក្រួ​ច ​តែ​មួយ​មុខ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​បែប​នេះ​ឬ​អត់​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ ការ​សិក្សា​ទៅ​លើ​សត្វ​កណ្តុរ​មួយ​បាន​រក​ឃើញ​ថា ការ​ឲ្យ​ស៊ី​ផ្នែក​កណ្តាល​នៃ​ពង ​ក្រួ​ច អាច​កែសម្រួល​អាកា​រៈរ​លាក​បំពង់​លើ​ក្រពះ ដែល​ទាក់ទង​នឹង​ការ​លើស​កោសិកា​ឈាមស Eosinophil ដែល​ជា​ជំងឺ​រលាក​ធ្ងន់ធ្ងរ​មួយ​បណ្តាល​មក​ពី​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​អាហារ​។

ពង ​ក្រួ​ច ក៏​ត្រូវ​បាន​គេ​សិក្សា​ថា អាច​ប្រើ​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ​ដោយ​មេរោគ​គ្រុនពោះ​វៀន​ដែរ ដោយសារ​តែ​ពង​ ​ក្រួ​ច នេះ​ផ្ទុក​ទៅ​ដោយ​អង់ទីគ័រ​ពិសេស​សម្រាប់​ប្រឆាំង​នឹង​មេរោគ​គ្រុន​ពោះវៀន​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ