ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ថា ​មាន​ពលករ​ខ្មែរ​នៅ​កូរ៉េ​កើត COVID-19 ត្រូវ​បាន​បដិសេធ

4 ឆ្នាំ មុន

កូរ៉េ​ ៖ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​បដិសេធ​លើ​ការ​ផ្សព្វផ្សាយ​មួយ​ដែល​ថា​ មាន​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ឆ្លង​វីរុស កូ​រ៉ូ​ណា ។ តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា ស្ថានទូត​ សូម​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅធ្វើការ…

កូរ៉េ​ ៖ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​បដិសេធ​លើ​ការ​ផ្សព្វផ្សាយ​មួយ​ដែល​ថា​ មាន​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ឆ្លង​វីរុស កូ​រ៉ូ​ណា ។

តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា ស្ថានទូត​ សូម​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​ជ្រាប​ថា «​ករណី​ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​នៅ​តំបន់​០៤១ ដែល​ត្រូវ​បាន​ព័ត៌មាន ​និង​មតិ​មួយ​ចំនួន​សង្ស័យ​ថា​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា Covid-19»​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ប៉ុន្តែ​ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​រួចរាល់​មក បញ្ជាក់​ថា​ពលករ​ខាងលើ​នេះ​មិន​មាន​ផ្ទុក​នូវ​មេរោគ​កូ​រ៉ូ​ណា​ទេ ហើយ​មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មាន​ផ្ទុក​នូវ​មេរោគ​នេះ​ដែរ​» ។ សូម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់ ប្រកប​របរ​ទទួលទាន និង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃជា​ធម្មតា​តាម​ការ​កំណត់​របស់​រោងចក្រ សហគ្រាស កសិដ្ឋាន គ្រឹះស្ថានសិក្សា ឬ​ស្ថាប័ន​ផ្សេង​ៗ និង​ធ្វើ​តាម​ការ​ណែនាំ​ពី​វិធី​ការពារ​របស់​អាជ្ញាធរ​កូរ៉េ និង​ជា​ពិសេស​កុំ​ជឿ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម​ខ្លះ​ដែល​មាន​លក្ខណៈ​បំ​ផិត​បំភ័យ​ខុស​ពី​ការ​ពិត​ជាក់ស្តែង​។

សូម​បញ្ជាក់​ថា​នៅ​ប្រទេស​កូរ៉េ ​គឺ​មាន​ពលករ​ខ្មែរ ក៏​ដូច​ជា ​បងប្អូន​ខ្មែរ​រៀប​ការ​ប្តី​-​ប្រពន្ធ​ជនជាតិ​កូរ៉េ និង​សិស្ស​និស្សិត​ខ្មែរ​សិក្សា​នៅ​កូរ៉េ​ខាងត្បូង​មាន​ចំនួន​ជាង ៥ ម៉ឺន​នាក់ ។

គិត​ត្រឹម​ថ្ងៃ​ទី ២៥ កុ​ម្ភៈនេះ ស្ថានភាព​នៃ​ការ​ឆ្លង​វីរុស COVID-19 នៅ​ប្រទេស​កូរ៉េ​ គឺ​រក​ឃើញ​អ្នក​ឆ្លង​កើនឡើង​ដល់ ៩៧៧ នាក់ ក្នុង​នោះ​មានការ​រាយការណ៍​ករណី​ស្លាប់​ចំនួន១០ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ