ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឆ្មក់​ទីតាំង​កែ​ច្នៃ​រថយន្ត​មួយ​កន្លែង​នៅ​ស្រុក​ស្អាង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទីតាំង​កែ​ច្នៃ​រថយន្ត​អត់​ច្បាប់​មួយ​កន្លែង​នៅ​ស្រុក​ស្អាង ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល​ចុះ​បង្ក្រាប និង​រឹបអូស​បាន​រថយន្ត​២​គ្រឿង ។ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល​ដឹកនាំ​ដោយ​លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច…

ខេត្តកណ្តាល ៖ ទីតាំង​កែ​ច្នៃ​រថយន្ត​អត់​ច្បាប់​មួយ​កន្លែង​នៅ​ស្រុក​ស្អាង ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល​ចុះ​បង្ក្រាប និង​រឹបអូស​បាន​រថយន្ត​២​គ្រឿង ។

កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល​ដឹកនាំ​ដោយ​លោក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​មានការ​ចង្អុលបង្ហាញ​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តម​សេនី​យ៌​ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កម្លាំង សាខា​គយ​និង​រដ្ឋាករ​ខេត្តកណ្ដាល កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្អាង និង​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ដឹកនាំ​និង​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ហោ លី​ណា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចុះ​បង្ក្រាប​ទីតាំង​រថយន្ត​កែ​ច្នៃ​គ្មាន​ពន្ធ គ្មាន​ច្បាប់​អនុញ្ញាត ស្ថិត​នៅ​ចំណុច ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ។

ម្ចាស់​ទីតាំង​យានដ្ឋាន​កែ​ច្នៃ​រថយន្ត​ខាងលើ​ឈ្មោះ​អេ​ង គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ​។ វត្ថុ​តាង​ដកហូត​រួម​មាន រថយន្ត​ចង្កូត​ស្ដាំ​មួយ​គ្រឿង ប្រភេទ​៥​តោន ពណ៌​ស មាន​ទ្រុង គ្មាន​ផ្លា​ក​លេខ ស៊េរី​ឆ្នាំ​២០០១ (​គ្មាន​ពន្ធ​) និង​រថយន្ត​ចង្កូត​ស្ដាំ​មួយ​គ្រឿង ពណ៌​ប្រផេះ គ្មាន​ផ្លា​ក​លេខ ស៊េរី​ឆ្នាំ​១៩៩២ (​គ្មាន​ពន្ធ​)​។

បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​រួច លោក​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ឲ្យ​ក្រុមការងារ​ដឹក​ជញ្ជូន រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង រង់ចាំ​ការ​អនុវត្ត​តាម​នីតិវិធី​របស់​សាខា​គយ​និង​រដ្ឋាករ​ខេត្តកណ្ដាល​។ ចំណែកឯ​ម្ចាស់​ទីតាំង​រថយន្ត​កែ​ច្នៃ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកណ្ដាល​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​កែ​ច្នៃ​រថយន្ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បន្ត​ទៀត និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើ​ច្បាប់​ត្រឹមត្រូវ​មុន​នឹង​បន្ត​របើក​អាជីវកម្ម​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ