ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ពិចារណា​នូវ​អត្ថប្រយោជន៍​នៃ​សីល​៥

4 ឆ្នាំ មុន

យើង​បាន​កើតមក​ជា​មនុស្ស​នេះ​ជា​ការ​ក្រ​ណាស់ ដូច្នេះ​យើង​ត្រូវ​មាន​សីល​៥ ឬ​ហៅ​ថា​និច្ចសីល​គឺ​ការ​មិន​សម្លា​ប់​គ្នា​១ មិន​លួច​ឆក់​ប្លន់​របស់ទ្រព្យ​គេ​១ មិន​ត្រេកត្រអាល​នឹង​ប្រពន្ធ​កូន​ប្តីសី​អ្នក​ដទៃ​១ មិន​កុហក​ភូតភរ​១ មិន​សេព​ទឹកស្រវឹង ឬ​គ្រឿងញៀន​១ ដែល​ជា​សីល​គួរ​មាន​ក្នុង​សន្តាន​ជា​និច្ចកាល ។…

យើង​បាន​កើតមក​ជា​មនុស្ស​នេះ​ជា​ការ​ក្រ​ណាស់ ដូច្នេះ​យើង​ត្រូវ​មាន​សីល​៥ ឬ​ហៅ​ថា​និច្ចសីល​គឺ​ការ​មិន​សម្លា​ប់​គ្នា​១ មិន​លួច​ឆក់​ប្លន់​របស់ទ្រព្យ​គេ​១ មិន​ត្រេកត្រអាល​នឹង​ប្រពន្ធ​កូន​ប្តីសី​អ្នក​ដទៃ​១ មិន​កុហក​ភូតភរ​១ មិន​សេព​ទឹកស្រវឹង ឬ​គ្រឿងញៀន​១ ដែល​ជា​សីល​គួរ​មាន​ក្នុង​សន្តាន​ជា​និច្ចកាល ។

បរិស័ទ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា តែ​មិនសូវ​បាន​ចេះ​ដឹង​នូវ​ជម្រៅ​នៃ​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ទេ តម្លៃ​ពុទ្ធឱវាទ​មាន​ទំហំ​ធំធេង​ណាស់ មាន​ជម្រៅ​ជ្រៅ​ក្រៃ​លែង​មិន​អាច​វាស់​ស្ទង់ បាន​ឡើយ ជា​ទ្រឹស្តី​ដែល​ជួយ​សង្គមមនុស្ស​ឱ្យ​បាន​សុខ​ចម្រើន​ច្រើន​ណាស់ ។

ហេតុនេះ​សូម​សាធុជន​ពិចារណា​នូវ​អត្ថប្រយោជន៍​នៃ​សីល​៥​ថា​ជា​ទ្រឹស្តី​ជួយ​សង្គម​ឱ្យ​មាន​សន្តិភាព ពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ