ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មិន​ទុក​មន្ត្រី​ណា​ដែល​ធ្វើ​ចៅ​ហ្វា​យ​ប្រជាពលរដ្ឋ ឬ​ឆ្មើងឆ្មៃ​ជាមួយ​ប្រជាពលរដ្ឋ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​តាស់​តឿន​ដល់​មន្ត្រី​អសកម្ម​មួយ​ចំនួន សម្តេច​តេ​ជោ​បា បញ្ជាក់​ទៅ​កាន់​មន្ត្រី​ទាំងអស់​ថា សម្តេច​ត្រូវ​តែ​វះកាត់​មន្ត្រី​ណា​ដែល​ច​រិ​ក​ចៅហ្វាយ ឬ​ឆ្មើងឆ្មៃ​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ជា​ការ​តាស់​តឿន​ដល់​មន្ត្រី​អសកម្ម​មួយ​ចំនួន សម្តេច​តេ​ជោ​បា បញ្ជាក់​ទៅ​កាន់​មន្ត្រី​ទាំងអស់​ថា សម្តេច​ត្រូវ​តែ​វះកាត់​មន្ត្រី​ណា​ដែល​ច​រិ​ក​ចៅហ្វាយ ឬ​ឆ្មើងឆ្មៃ​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ដល់​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល ចំនួន​៥៧៥​នាក់ នារី​១០៥​នាក់ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា ៖«​មន្ត្រី​ត្រូវ​ចាំ​ថា មន្ត្រី​ទាំងអស់​ជា​អ្នកបំរើ​ប្រជាជន​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ ។ បើ​មិន​ចាំ​ដូច្នេះ​ទេ មន្ត្រី​នេះ​នឹង​វិនាស​ជា​មិន​ខាន​» ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា មន្ត្រី​ទាំងអស់​រាប់​ទាំង​មន្ត្រី​សង្ឃ នៅ​ពេល​សឹក​ហើយ​ចូល​ធ្វើ​ការងារ​ត្រូវ​តែ​ចង់​ចាំ​ខ្លួន​ជា​បំរើប្រជាជន មិនមែន​ជា​ចៅហ្វាយ​ប្រជាជន​ទេ ។ អី​ញ្ចឹ​ង​ទេ​ចំណុច​នេះ​ត្រូវ​គិត​បាន​ឲ្យ​ដឹង និង​ចង​ចាំ​ឲ្យ​២៤​ម៉ោង ដោយ​មិន​អាច​ធ្វេសប្រហែស​មួយ​ចំណុច​ណាមួយ​នោះ​ទេ ។ សម្តេច​ថា ៖«​មន្ត្រី​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ យើង​ជា ខ្ញុំបំរើ​ដល់​ស្មោះត្រង់​បំផុត​របស់​ប្រជាជន​» ចំណុច​ទើប​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ក្លាយជា​មន្ត្រី​ដែល​ល្អ ដែល​ប្រជាជន​ផ្តល់​ជំនឿ​ទុកចិត្ត ផ្ទុយ​ទៅ​វិញ​បើ​មិន​បែប​នេះ​ទេ អ្នកឯង​នឹង​ក្លាយជា​មន្ត្រី​ដ៏​អាក្រក់​ដែល​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម ។

រឿង​នេះ​ត្រូវ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ហើយ​រឿង​មួយទៀត គឺ​ឥរិយាបថ​ដែល​ត្រូវ​យក​ទុកចិត្ត​ដាក់ និង​យល់​ឲ្យ​ច្បាស់​ថា ប្រជាពលរដ្ឋ គឺ​អ្នក​ដែល​យើង​ត្រូវ​បំរើ​មិនមែន​ជា​គោលដៅ​យើង​ត្រូវ​បង្ក្រាប និង​ជា​គោលដៅ​ប្រមាថ​នោះ​ទេ ឬ​គោលដៅ​មិន​យកចិត្ត​ទុក​ដា​នោះ​ទេ​» ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា ចំណុច​ទាំងនេះ​ត្រូវ​ចាំ​ឲ្យ​បាន និង​រំលឹក​ខ្លួនឯង​ឲ្យ​បាន​២៤​ម៉ោង​ថា ខ្លួន​ជា​អ្នកបំរើ​ប្រជាជន មិនមែន​ជា​ចៅហ្វាយនាយ​របស់​ប្រជា​ជ​នោះ​ទេ ។ ភាព​ពើងទ្រូង​របស់​មន្ត្រី និង​នាំ​មក​នូវ​ក្តី​វិនាស​ជា​មិន​ខាន ហើយ​ជា​បទ​ពិសោធន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ