ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផ្សែងខ្មៅខ្មួលហើយ​ផ្អើល​ថា ​ឆេះ​ផ្សារ​រុង​ក្លឿ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​ឃើញមាន​ផ្សែង​ខ្មៅខ្មួល ចេញពី​ទីតាំង​មួយ​ជាប់​ផ្សារ​រុង​ក្លឿ និង​ហុយ​ខ្មៅ​ពេញ​មេឃ​ផង​នោះ ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​សង្ស័យ​ថា ជា​ភ្លើង​ឆេះ​តូប​អាជីវករ​នៅ​ផ្សារ​រុង​ក្លឿ​ទៀត​ហើយ ។ ផ្ទុយ​ទៅ​វិញ…

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​ឃើញមាន​ផ្សែង​ខ្មៅខ្មួល ចេញពី​ទីតាំង​មួយ​ជាប់​ផ្សារ​រុង​ក្លឿ និង​ហុយ​ខ្មៅ​ពេញ​មេឃ​ផង​នោះ ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​សង្ស័យ​ថា ជា​ភ្លើង​ឆេះ​តូប​អាជីវករ​នៅ​ផ្សារ​រុង​ក្លឿ​ទៀត​ហើយ ។

ផ្ទុយ​ទៅ​វិញ មិន​ដូច​អ្វី​ដែល​មានការ​សង្ស័យ​និង​និយាយ​ត​ៗ​គ្នា​ថា​ឆេះ​ផ្សារ​រុង​ក្លឿ​នោះ​ទេ ការ​ពិតជា​ការ​ឆេះ​ស្បែកជើង​ដែល​គេ​ទុក​ចោល​មួយ​កន្លែង ។ ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ នៅ​ផ្សា​រលើ ឬ​ហៅ​ផ្សារ​ទី​២ ជិត​ចំណុច​២០០​បន្ទប់ ហើយ​នៅ​ជិត​នោះ​សុទ្ធតែ​ជា​តូប​លក់​ស្បែកជើង និង​កាបូប​របស់​អាជីវករ​ខ្មែរ ។

ថ្វី​ដ្បិត​ករណី​ខាងលើ​គ្រាន់តែ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល និង​មានការ​សង្ស័យ ប៉ុន្តែ​បើ​គ្មាន​ការ​អន្តរាគមន៍​ហៅរ​ថយ​ន្ត្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​បាញ់​ទឹក​ទប់ស្កាត់​ទាន់​ពេល​ពី​សំណាក់​អា​ជា្ញ​ធរ​និង​សមត្ថកិច្ច​ថៃ​ទេ ម្ល៉េះ​តូប​អាជីវករ​ខ្មែរ​ជា​ច្រើន​ដែល​នៅ​ក្បែ​ៗ​នោះ​ប្រាកដជា​ឆេះ​អស់​ជា​មិន​ខាន ។

រថ​យ​ន្ត្ត​ពន្លត់​អគ្គិភ័យ​របស់​ថៃ​ជា​ច្រើន​គ្រឿង បាន​ទៅ​ដល់​កន្លែង​កើតហេតុ​រួម​គ្នា​បាញ់​ពន្លត់​ប្រហែល​ជាង​១​ម៉ោង ទើប​ភ្លើង​ឆេះ​ដ៏​ធំ​មួយ​នេះ​រលត់​ទៅ​វិញ និង​ឈប់​បង្កក្តី​កង្វល់​ដល់​អាជីវករ​ខ្មែរ​ដែល​លក់ដូរ​ក្បែរ​ៗ​នោះ ។ ទោះជា​យ៉ាងណា ករណី​ឆេះ​ទីតាំង​ចោល​ស្បែកជើង​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ