ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​១២​ឆ្នាំ​ជួយ​រាយ​ខ្សែភ្លើង​ពូ​ក្នុង​រោងការ ស្រាប់តែ​ជួបគ្រោះអកុសល​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ក្មេង​ប្រុសអាយុ​១២ឆ្នាំ​​ម្នាក់​​កំពុង​ជួយ​រាយ​ខ្សែភ្លើង​ជាមួយ​​ពូ​នៅ​ក្នុង​រោងការ ​ហើយ​ពូរបស់​ក្មេង​ប្រុសរងគ្រោះ​បា​នបោះ​សំណុំ​ខ្សែភ្លើង​រំលង​ខ្សែភ្លើង​របស់​រដ្ឋ​ដែល​​នៅ​លើ​បង្គោល​ភ្លើង​រួច​ក៏​ទើលើខ្សែ​កាបស្រាត​​ បណ្តាល​ឱ្យឆ្លង​ចរន្ត​អគ្គី​ស​នី​​​ឆក់​​​ក្មេងប្រុសរងគ្រោះ​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ។ ​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​​រសៀល​​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ ​ឆ្នាំ​២០២០​ នៅ​​ភូមិ​ព្រៃ​តា​យឹ​ង…

ខេត្តស្វាយរៀង ​៖ ​ក្មេង​ប្រុសអាយុ​១២ឆ្នាំ​​ម្នាក់​​កំពុង​ជួយ​រាយ​ខ្សែភ្លើង​ជាមួយ​​ពូ​នៅ​ក្នុង​រោងការ ​ហើយ​ពូរបស់​ក្មេង​ប្រុសរងគ្រោះ​បា​នបោះ​សំណុំ​ខ្សែភ្លើង​រំលង​ខ្សែភ្លើង​របស់​រដ្ឋ​ដែល​​នៅ​លើ​បង្គោល​ភ្លើង​រួច​ក៏​ទើលើខ្សែ​កាបស្រាត​​ បណ្តាល​ឱ្យឆ្លង​ចរន្ត​អគ្គី​ស​នី​​​ឆក់​​​ក្មេងប្រុសរងគ្រោះ​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​​រសៀល​​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ ​ឆ្នាំ​២០២០​ នៅ​​ភូមិ​ព្រៃ​តា​យឹ​ង ​ឃុំ​ប្រសូតិ​ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ ។

តាមប្រភពពី​​សាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ ​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ​លី ភា​រុណ អាយុ​១២​ឆ្នាំ ​ជា​សិស្ស​ មាន​បងប្អូន​​ចំនួន​៤​នាក់ ​ក្មេង​ប្រុសរងគ្រោះ​​ជា​កូន​ទី​៤ ​​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​​មាន​ម្តាយ​ឈ្មោះ​យ៉ា​ន អាយុ​៤៧​ឆ្នាំ​ និង​ឪពុក​ឈ្មោះ​ខុន អាយុ​៤៨​ឆ្នាំ​ បានទៅ​​ធ្វើការ​សំណង់​នៅ​ខេត្តកំពត​អស់​ហើយ ដោយ​ផ្ញើ​កូន​ៗទាំង៤​នាក់​ឱ្យ​នៅ​​ជា​មួយ​​បងប្អូន​សាច់ញាតិ​ និង​ជីដូន​​ ​ជា​អ្នក​មើលថែ​។

​តាម​​ប្រភពពី​សាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​ដឹងបន្ត​​ថា​ នៅពេល​​ទំនេរ​ក្មេង​ប្រុសរងគ្រោះ​​ជួយ​ពូ​ដើរ​ដាក់​ភ្លើង​តាម​រោង​បុណ្យ​ និងរោងការ ​ហើយ​​មុន​ពេល​កើតហេតុ​​ ក្មេង​ប្រុស​​រង​គ្រោះបាន​ជួយ​រាយ​ខ្សែភ្លើង​ដាក់​ក្នុង​រោងការ​ឲ្យ​គេ​មួយ​កន្លែង​ ខណៈ​កំពុង​រាយ​ខ្សែភ្លើង​នោះ​ ពូ​​របស់​ក្មេង​ប្រុសរងគ្រោះ​ក៏​បាន​បោះ​ខ្សែភ្លើង​រំលង​ខ្សែភ្លើង​នៅ​លើ​បង្គោល​ភ្លើង​រដ្ឋ​ តែ​បែរជា​​​ខ្សែភ្លើង​នោះ​ទៅ​ទើ​លើ​ខ្សែកាប​ស្រាត​ ​ដែល​មាន​កម្លាំង​ភ្លើង​ខ្លាំង ​បណ្តាល​អោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆក់​ក្មេងប្រុសរងគ្រោះខ្លោច​​ខ្លួន​ និង​បានបាត់បង់ជីវិត​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្តង​។​

​ក្រោយ​ពី​​​ពេលកើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើខ្លួនជនរងគ្រោះ បន្ទាប់ពី​ពិនិត្យ​​រួច​ សមត្ថកិច្ច​ក៏​ប្រគល់​ជនរងគ្រោះ​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ជីដូន​ពេល​ឃើញ​អ្នក​ភូមិ​សែង​​ចៅ​មក​ដល់​ផ្ទះ​ ធ្វើ​ឱ្យគាត់​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​និង​យំ​រហូត​សន្លប់​បាត់បង់​ស្មារតី​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ