ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ស្មៅ​ជញ្ជ្រាំង និង​ស្មៅ​ជាង​១០​ហិ​កតា​រាលដាល​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដី​វាល​ជាង​១០​ហិ​កតា មាន​ស្មៅ​ជញ្ជ្រាំង​និង​ព្រៃ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​រាលដាល​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​ពន្លត់​ទាន់​ពេលវេលា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ នៅ​ចំណុច​ដី​វាល​ខាងកើត​ភូមិ​២…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដី​វាល​ជាង​១០​ហិ​កតា មាន​ស្មៅ​ជញ្ជ្រាំង​និង​ព្រៃ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​រាលដាល​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​ពន្លត់​ទាន់​ពេលវេលា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ នៅ​ចំណុច​ដី​វាល​ខាងកើត​ភូមិ​២ ជាប់​ព្រំប្រទល់​គ្នា មាន​ភូមិ​ចែងម៉ែង ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សំដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទាំង​២ បានអោយ​ដឹង​ថា ករណី​អគ្គី​ភ័យ​ឆាបឆេះ​ស្មៅ និង​ជញ្ជ្រាំង​ង​ខាងលើ​នេះ​ឆេះ​តាំងពី​ថ្ងៃរសៀល​មក​ម្ល៉េះ​ដោយ​ឆេះ​នៅ​ឆ្ងាយ​ពី​ភូមិ​ទើប​សមត្ថកិច្ច នឹង​អាជ្ញាធរ​ភូមិ​ខាងលើ​មិន​មាន​វិធានការ​ពន្លត់​ឡើយ ។

ប្រភព​ព​ត៌​មាន​ដដែល​បាន​បន្ត​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រាលដាល​ជិត​ដល់​ផ្ទះ​នាក់​ភូមិ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ស្លឹកឈើ​វាយ​ពន្លត់​សមត្ថកិច្ច និង​អាជ្ញាធរ​ទើប​ភ័យ​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់ ។ លុះ​បន្ទាប់​មក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ ដែល​ប្រចាំការ​តាម​បណ្តា​ខណ្ឌ​មាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​បាន​សហការ​គ្នា ដើម្បី​ជួយ​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​មន្ត្រី​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​ថា ការ​ជួយ​ពន្លត់​វាលស្មៅ​ជញ្ជ្រាំង​ព្រមទាំង​ព្រៃ​ជិត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខាងលើ​ប្រើ​អស់​រយៈពេល​ជាង​២​ម៉ោង ដោយសារ​តែ​ផ្លូវ​នៅ​តំបន់​ខាងលើ ពិបាក​ចូល​ទៅ​ជួយ​ពន្លត់​ពេក ហើយ​រថយន្ត​បាន​មក​ជួយ​ពន្លត់​មាន​ចំនួន​៤​គ្រឿង ខ្លាច​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​ទុក​ចោល​មិន​មាន​មនុស្ស​នៅ​តែ​សំណាងល្អ​មិន​បាន​ឆ្លង​រាលដាល​ទៅ​ទេ ដោយសារ​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ទាន់ និង​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ