៣​នាក់​បងប្អូន​ចង​មេក្រូ​ធ្វើបុណ្យ​សង្ឃទាន​ឱ្យ​ម្តាយ បែរជា​ជួប​គ្រោះ​អកុ​សល


ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​បាន​បាត់បង់​ជីវិត ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​បងប្អូន​នាំ​គ្នា​ចង​មេក្រូ ដើម្បី​រៀបចំ​ធ្វើបុណ្យ​សង្ឃទាន​ឱ្យ​ម្តាយ ប៉ុន្តែ​ពេល​កំពុង​លើក​ដែក​ទីប​ចង​មេក្រូ​នោះ ​ស្រាប់តែ​ទៅ​ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត បណ្តាល​ឱ្យ​ឆក់​ទាំង​៣​នាក់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ជួន មក​រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ចំបក ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តស្វាយរៀង (​បាន​បាត់បង់​ជីវិត​) ២-​ឈ្មោះ ជេស ហុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល (​បាន​បាត់បង់​ជីវិត​) និង​៣-​ឈ្មោះ ជួន អ៊ូច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​តា​ពេ​ជ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល (​រង​របួសធ្ងន់​) ។ ចំណែក​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​រួម​មាន​ដែក​ទីប​មូល​ប្រវែង​៧​ម៉ែត្រ មេក្រូ​១​គ្រឿង​ជា​ឧបករណ៍​បំពង់​សំលេង និង​ខ្សែភ្លើង​ចំនួន​៣​ដុំ ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ប៊ុ​ន សៀន ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​បាន​រៀបរាប់​ប្រាប់​សមត្ត​កិច្ច​ថា មុន​ពេល​កើតហេតុ កូនបង្កើត រួម​ជាមួយនឹង​កូនប្រសា​ទាំង​៣​នាក់​ខាងលើ​បាន​នាំ​គ្នា​លើក​ដែក​ទីប​មូល​ចង​មេក្រូ ដើម្បី​រៀបចំ​ធ្វើបុណ្យ​សង្ឃទាន​ឲ្យ​ម្តាយ​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ នេះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​លើក​ដែក​ចង​មេក្រូ​នោះ ស្រាប់តែ​ដែក​បំពង់​ទីប​ចង​មេក្រូ​ទៅ​ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ឆក់​កូនប្រុស និង​កូនប្រសា​បាត់បង់​ជីវិត​ទាំង​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូនប្រុស​ម្នាក់​ទៀត​រង​របួសធ្ងន់ និង​ឆេះ​ខ្លោច​ម្រាមជើង​ទាំង​សង្ខាង ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ​បាន​ចុះ​ពិនិត្យ និង​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​ពិតជា​បាត់បង់​ជីវិត​២​នាក់ និង​ម្នាក់​រង​របួសធ្ងន់ ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន ព្រោះ​ជន​រង​គ្រោះ​មាន​ស្នាម​ឆក់​ខ្លោច​ខ្មៅ​នៅ​លើ​ស្បែក លើ​ដងខ្លួន ម្រាមដៃ និង​ឆេះ​រួញ​ជើង​ទាំង​សងខាង ក្រៅពី​នោះ​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់​ទេ ។

ក្រោយ​ពី​ពី​និត្យ​រួច ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ទាំង​២​នាក់​ក៏​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ