បុរសម្នាក់​តខ្សែភ្លើងដើម្បី​បូមទឹកអណ្តូង​ប្រើ ស្រាប់តែ​ជួបគ្រោះអកុសល​


ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ខណៈ​ពេល​ជន​រង​គ្រោះ​ត​ខ្សែភ្លើង​ចូល​ក្នុង​អណ្ដូងទឹក​ដើម្បី​បូមទឹក​ដាក់​ប្រើប្រាស់​ក្នុងផ្ទះ​របស់​ខ្លួន ស្រាប់តែ​ត្រូវ​ខ្សែភ្លើង​ឆក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​គុម្ព​ស្រែ​ចាម​លើ ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ​គាត ហេង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ពី​មុន​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ទើបតែ​មក​ទិញ​ដី​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ត្រឹមតែ​មួយ​រយៈ​ប៉ុណ្ណោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា អណ្ដូងទឹក​ដែល​ជន​រង​គ្រោះ​បូមទឹក​នោះ​គឺជា​អណ្ដូង​រួម​ស្ថិត​នៅ​ជាប់​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ ។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​អណ្ដូងទឹក​ដើម្បី​បូមទឹក​ប្រើប្រាស់ ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​ទាំង​បាន​បូមទឹក​ផង​ក៏​ត្រូវ​ខ្សែភ្លើង​ឆក់​នៅ​កន្លែង​ឌុ​យ​ដោត បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​រួច ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ