ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​តែង​ជា​ស្រី​បង្ហោះ​លក់ខ្លួន​តាម​សង្គម​​ហ្វេ​ស​ប៊ុ​ក​បញ្ជូន​ឲ្យ​តុលាការ​វិនិ​ច្ឆ័យ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​តុបតែង​ខ្លួន​ធ្វើ​ជា​ស្រី ហើយ​បាន​ឡាយ​រូបភាព​បង្ហោះ​លក់ខ្លួន​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ( Bigo Live) មាន​តម្លៃ​ចាប់ពី​៣០ ទៅ​៦០​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​តុបតែង​ខ្លួន​ធ្វើ​ជា​ស្រី ហើយ​បាន​ឡាយ​រូបភាព​បង្ហោះ​លក់ខ្លួន​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ( Bigo Live) មាន​តម្លៃ​ចាប់ពី​៣០ ទៅ​៦០​ដុល្លារ រហូត​ដល់​១០០​ដុល្លារ​ក្នុង​១​យប់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​នោះ ឈ្មោះ ម៉​ន អ៊ី​វ៉ា អាយុ​២៦​ឆ្នាំ មុខរបរ​ជា​ប្រុស​លក់​ខ្លួន​ពេល​រាត្រី ស្នាក់​នៅផ្ទះ​ជួល​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក​វរសេនីយ៍ទោ សុខ ហេង អធិការ​នគរបាល​ខណ្ឌទួលគោក បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ កុម្ភ​: កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដោយ​បាន​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​តែងខ្លួន​ធ្វើ​ជា​ស្រី (​ភេទ​ទី​៣) ពាក់ព័ន្ធ​នឹង​ករណី​ថត​ឡាយ​វី​ដេ​អូ​លក់ខ្លួន​លើ Bigo Live ដើម្បី​យក​ទៅ​សាកសួរ​ពី​បទ​.​ផុស​រូបភាព និង​សម្ភារ​:​អាសអាភាស យោង​តាម​មាត្រា ៣៨.៣៩ ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដែល​បទល្មើស​នេះ តម្រូវ​ឲ្យ​ជនជាប់ចោទ​មានទោស​ចាប់ពី​១​ខែ​ទៅ​១​ឆ្នាំ ។

លោក​អធិការ​បន្ត​ថា ទ​ង្វើ​ដែល​ឈ្មោះ ម៉​ន អ៊ី​វ៉ា បាន​ធ្វើ​នេះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​​ប្រពៃណី ជា​ពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ​ថែម​ទៀត​ផង។

ហើយ​សំណុំរឿង​នេះ តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវ​ហើយ ហើយ​ក៏​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ធ្វើការ​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ