ចោទ​អាជ្ញាធរ​ចាប់​វាយ​លោក​វរៈសេនីយ៍ ព្រំ បូរ រហូត​ដល់​សន្លប់​បញ្ជូន​ទៅ​សង្គ្រោះ​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ឬ​ស្សី​កែវ


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លោក​វរៈសេនីយ៍​ព្រំ បូរ ត្រូវ​បាន​គេ​ចោទប្រកាន់​ថា អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់​វាយ បណ្តាល​អោយរ​ងរ​បួស និង​ដួល​សន្លប់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​រឿង​ទំនាស់​ដីធ្លី​ដ៍​រ៉ាំរ៉ៃ នៅ​តំបន់​អភិ​ប​ឌ្ឍ​ន៍​ឬ​ស្សី​កែវ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង ភូមិ​ទទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។ ហេតុការណ៍​ដួល​សន្លប់​នេះ​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ចាប់ខ្លួន​លោក​ជា​ថ្មី​ម្តងទៀត បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ កុម្ភៈ​នេះ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ក៏​បាន​បន្ត​ដាក់​ពង្រាយ​កម្លាំង​ការពារ​គ្រឿងចក្រ​បន្ត​ឈួ​ស​ឆាយ និង​ធ្វើ​របង​ដី​ទំនាស់​របស់​លោក​ព្រំ បូរ ក្នុង​ចំណោម​៨​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ ។ ខណៈនោះ​លោក ព្រំ បូរ បាន​ចុះ​ទៅ​ហាមឃាត់​ក៏​មាន​ទំនាស់​ពាក្យ​ដំ​ដី​គ្នា ហើយ​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​ទទួលបញ្ជា​អោយ​ចាប់ខ្លួន​លោក​វរៈសេនីយ៍ ព្រំ បូរ សែង​យក​ដាក់​ក្នុង​រថយន្ត​រួម​ជាមួយ​កូនចៅ​ម្នាក់​ទៀត​ផង​ដែរ ។

តាម​ប្រជាពលរដ្ឋ ដែល​ជា​ក្រុម​គ្រួសារ​អ្នកមាន​ទំនាស់​ដីធ្លី​បានអោយ​ដឹង​ថា កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ ឬ​ស្សី​កែវ​បាន​ចាប់ខ្លួន​លោក​ព្រំ បូរ ខណៈ​ពេល​ដែល​លោក​មិន​មាន​កំហុស​នោះ​ទេ គឺ​គ្រាន់តែ​ចុះ​ទៅ​មើល ការ​វាសវែង​ធ្វើ​របង ។ តាម​ក្រុម​គ្រួសារ​បានអោយ​ដឹង​ទៀត​ថា លោក ព្រំ បូរ ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់​វាយ បន្ទាប់​ពី​ចាប់ខ្លួន​ចូល​រថយន្ត​បញ្ជូន​ទៅ​សាលា​ខណ្ឌ ដោយ​ដាក់​ក្នុង​បន្ទប់​សាល​ប្រជុំ ។ ខ​ណះ​នោះ​ក៏​បន្ត​វាយ និង​ទាក់​ជើង បណ្តាល​ដួល​ផ្កាប់មុខ​ទៅ​លើ​ការ៉ូ​សន្លប់​ដេក​ស្តូកស្តឹង ហើយ ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នោះ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។

លុះ​ក្រោយមក​បាន​បន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេ​ម​ម៉ា ដោយ​ពុំ​ទាន់​ដឹងខ្លួន​នៅឡើយ​នៅ​វេលា​រសៀល​នេះ​ម្សិលមិញ​នេះ ។ តាម​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា លោក ព្រំ បូរ​ត្រូវ​បាន​សណ្តាប់ធ្នាប់​វាយ​រង​របួសធ្ងន់​ប៉ះពាល់​ដល់​ប្លោក​នោម និង​មាន​ស្នាម​ជាំ​ផង​ដែរ ។ ទោះបីជា​យ៉ាង​អាជ្ញាធរ បាន​អះអាង​ថា លោក ព្រំ បូរ ធ្វើ​ពុត ។

លោក​ប្រា​ជ សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ ដែល​ដឹក​កម្លាំង​អនុវត្តន៍​វិធានការ​រ​ដ្ឋា​បាល​បានអោយ​កោះសន្តិភាព​ដឹង​ថា លោក​ព្រំ បូរ មិន​ត្រូវ​បាន​អាជ្ញាធរ​វាយដំ​នោះ​ទេ បន្ទាប់​ពី​ចាប់ខ្លួន​ជា​ច្រើន​លើក​មក​ហើយ​នោះ ។ ការ​ដួល​សន្លប់​នោះ គឺ​លោក​បាន​ធ្វើ​ជា​សន្លប់​តែ​ប៉ុណ្ណោះ ។ គួរ​បញ្ជាក់​ថា លោក​វរៈសេនីយ៍​យោធា ព្រំ បូរ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៨​គ្រួសារ​មាន​ទំនាស់​គ្នា​រ៉ាំ​ង​រ៉ៃ​នៅ​តំបន់​អភិវឌ្ឍន៍ ឬ​ស្សី​កែវ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ​ការពារ​គ្រឿងចក្រ​ឈូស​ឆាយដី​របស់​លោក កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ បន្ទាប់​រុះរើ​លោក​ដូច​ជា ប្រជាពលរដ្ឋ​៧​គ្រួសារ​ទៀត​ក៏​បាន​បន្ត​តវ៉ា ហើយ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​ច្រើន​លើក​មក​ហើយ ដោយ​អាជ្ញាធរ​ចោទ​ថា រា​រ៉ាំ​ង​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​វិធាន​ការណ៍​រដ្ឋបាល ។

ទន្ទឹម​នោះ​ទីស្តីការ​គណៈ​រដ្ឋ​ក៏​បាន​ចេញ ស ជ ណ ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អោយ​បន្ត​ការ​ដោះស្រាយ និង​រាយការណ៍​ជួន​ទៅ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​មានការ​ជួប​ដោះស្រាយ​ឡើយ ហើយ​អាជ្ញាធរ​ក៏​បាន​បន្ត​ឈូស​ឆាយដី​ទំនាស់​នោះ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ