ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​ពី​លុយ​ដែល​រារាំង​អ្នក​មិន​ឲ្យ​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​បានលឺ​ពី​ដំបូន្មាន​ពី​លុយ​ជា​ច្រើន តែ​តើ​អ្នកដឹង​ថា​មួយ​ណា​ជា​ដំបូន្មាន​ល្អ​ដែល​អ្នក​គួរ​ស្តាប់​បាន និង​មួយ​ណា​ជា​ដំបូន្មាន​ដែល​កំពុង​តែ​រារាំង​អ្នក​មិន​ឲ្យ​ក្លាយទៅជា​អ្នកមាន​ទេ?ដើម្បី​ចៀសវាង​ដំបូន្មាន​ដែល​មិនល្អ​សម្រាប់​អ្នក អ្នក​ត្រូវ​តែ​ជ្រើសរើស​ដំបូន្មាន​ដែល​អ្នក​គួរ​ស្តាប់​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន ។ ហើយ​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​មួយ​ចំនួន​ដែល​អ្នក​គួរ​ចៀសវាង​ដាច់ខាត ៖ ១. ដើម្បី​រក​លុយ​បាន…

អ្នក​ប្រហែលជា​ធ្លាប់​បានលឺ​ពី​ដំបូន្មាន​ពី​លុយ​ជា​ច្រើន តែ​តើ​អ្នកដឹង​ថា​មួយ​ណា​ជា​ដំបូន្មាន​ល្អ​ដែល​អ្នក​គួរ​ស្តាប់​បាន និង​មួយ​ណា​ជា​ដំបូន្មាន​ដែល​កំពុង​តែ​រារាំង​អ្នក​មិន​ឲ្យ​ក្លាយទៅជា​អ្នកមាន​ទេ?ដើម្បី​ចៀសវាង​ដំបូន្មាន​ដែល​មិនល្អ​សម្រាប់​អ្នក អ្នក​ត្រូវ​តែ​ជ្រើសរើស​ដំបូន្មាន​ដែល​អ្នក​គួរ​ស្តាប់​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន ។ ហើយ​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​មួយ​ចំនួន​ដែល​អ្នក​គួរ​ចៀសវាង​ដាច់ខាត ៖

១. ដើម្បី​រក​លុយ​បាន អ្នក​ត្រូវ​តែ​គិត​ពី​លុយ​គ្រប់ពេលវេលា
ពេលវេលា​ដែល​អ្នក​ចំណាយ​ក្នុង​ការ​គិត​លើ​លុយ​ជា​ពេល​ដែល​អ្នក​ខាតបង់​និង​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​គិត​ពី​គំនិត​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ទៅ​វិញ​។ ការ​គិត​ច្រើន​អាច​ប៉ះពាល់​ដល់​ភាព​ច្នៃប្រឌិត​របស់​អ្នក​បាន​។ ផ្ទុយ​មក​វិញ មាន​ពេល​ខ្លះ អ្នក​គួរតែ​ជឿជាក់​លើ​អារម្មណ៍​របស់​អ្នក​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍មិនល្អ​លើ​ឱកាស​រក​លុយ​ណាមួយ វា​ប្រហែលជា​មាន​មូលហេតុ​ច្បាស់លាស់​ព្រោះ​អារម្មណ៍​របស់​អ្នក​កើត​ចេញពី​បទ​ពិសោធន៍​ដែល​អ្នកមាន​កន្លង​មក​។

២. កុំ​ផ្លាស់​ប្តូរ​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន
មិន​ថា​អ្នកជា​អាជីវករ​ឬ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ណាមួយ​ទេ ប្រភព​ចំណូល​របស់​អ្នក​ក្នុង​ពេល​បច្ចុប្បន្ន​មិន​ប្រាកដ​ថា​ជា​ប្រភព​ចំណូល​របស់​អ្នក​នៅ​ថ្ងៃ​អនាគត​ឡើយ​។ ពេល​ដែល​អ្នក​ចាប់ផ្តើម​ជោគជ័យ​ក្នុង​ការងារ​ឬ​អាជីវកម្ម​របស់​អ្នក អ្នក​អាច​នឹង​ចាប់ផ្តើម​ព្រួយបារម្ភ​ក្នុង​ការ​ផ្លាស់​ប្តូរ​។ តែ​ការ​គិត​ដោយ​ច្នៃប្រឌិត និង​ការ​បង្កើត​អ្វី​ដែល​ថ្មី​ៗ​គឺជា​វិធី​ល្អ​បំផុត​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន​។

៣. សន្សំ​លុយ​រហូត​ក្លាយ​ជាង​អ្នកមាន
គ្រាន់តែ​សន្សំ​លុយ​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន​ទេ​។ ហើយ​អ្នកមាន​ជម្រើស​ជា​ច្រើន​ផង​ដែរ​ក្នុង​ការ​វិនិយោគ​លុយ​របស់​អ្នក​។ ជម្រើស​ល្អ​មួយ​សម្រាប់​ការ​វិនិយោគ​គឺ​ការ​វិនិយោគ​លើ​ខ្លួនឯង​ដោយ​រៀន​ជំនាញ​ថ្មី​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​។

៤. អ្នក​ត្រូវការ​លុយ​ដើម្បី​រក​លុយ
បច្ចុប្បន្ន​នេះ អ្នក​មិន​ចាំបាច់​ត្រូវការ​ធនធាន​ច្រើន​គ្រប់​ស្ថាន​ការ​ទេ​ដើម្បី​អាច​រក​លុយ​បាន​។ គ្រាន់តែ​ការ​ចេះ​ប្រើ​ប្រព័ន្ធ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ក៏​អាច​ក្លាយជា​ប្រភព​ចំណូល​ថ្មី​មួយ​របស់​អ្នក​ដែរ​។ កត្តា​សំខាន់​គឺ​អ្នក​ត្រូវ​ដឹង​ពី​វិធី​ក្នុង​ការ​លក់​ផលិតផល និង​ផលិតផល​របស់​អ្នក​កំពុង​តែ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ពិតមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ