រាជធានីភ្នំពេញ ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសបង្កើតប្រអប់សំបុត្រអេឡិចត្រូនិកទទួលពាក្យបណ្តឹងប្រឆាំងអំពើពុករលួយពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
លោក ណុប ចាន់ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិង អធិការកិច្ច ថ្លែងថា នៅឆ្នាំ២០២០នេះក្រសួងបានបង្កើតការទទួលពាក្យបណ្តឹងតាមអនឡាញ
(Online) ដែលកាលពីមុនប្រជាពលរដ្ឋសរសេរពាក្យបណ្តឹងរួម ហើយយកមកដាក់នៅស្ថាប័ន
ទទួលពាក្យបណ្តឹងដល់ក្រសួង ។ លោកបន្តថា ពេលនេះក្រសួងមានបណ្ណាល័យទទួលពាក្យ
បណ្តឹងតាមអនឡាញ មានគេហទំព័រសម្រាប់សាធារណជនចូលទស្សនាបាន ។ នៅពេលទទួល បានពាក្យបណ្តឹងត្រូវដោះស្រាយ ហើយបើជាប់ពាក់ព័ន្ធនឹងក្រសួងផ្សេងត្រូវរួមគ្នាដោះស្រាយ ។
លោកអនុរដ្ឋលេខាធិការបន្តថា ក្រសួងមានស្ថាប័នទទួលពាក្យបណ្តឹងដែលចំណុះឲ្យអគ្គនា យកដ្ឋានអធិការកិច្ច និងមានថ្នាក់មន្ទីរអធិការ កិច្ចតាមបណ្តាខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលមានការបណ្តុះបណ្តាលចំនួន៨វគ្គមកហើយ លើវិស័យអធិការកិច្ច មានសិក្ខាកាមជាង១០០នាក់កាលពីឆ្នាំ២០១៩កន្លងមក ។
លោក ណុប ចាន់ណារិទ្ធ បន្តថា ការងារអធិការកិច្ចនេះធានាការអនុវត្តច្បាប់នៅតាមស្ថាប័ននានារបស់រដ្ឋ ក្នុងការធ្វើទំនាក់ទំនងពង្រឹងការអនុវត្តច្បាប់ សំដៅប្រឆាំងនឹងអំពើពុករលួយ រំលោភអំណាច និងភាពអសកម្មនានារបស់មន្ត្រីរាជការនិងផ្នែកឯកជន ក្នុងគោលបំណងធា
នានូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកានិងទ្រព្យសម្បត្តិរដ្ឋ ការពារការងារសាធារណៈ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ។
លោកអនុរដ្ឋលេខាធិការ ណុប ចាន់ណារិទ្ធ បានលើកឡើងទៀតថា អគ្គនាយកដ្ឋានខាងលើមានការងារតាមដានការអនុវត្តច្បាប់ និងអង្កេតស្រាវជ្រាវដោះស្រាយពាក្យបណ្តឹង ។ ការងារនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃអំពើពុករលួយដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋយ៉ាងច្រើន ។បាត់បង់ធុរកិច្ច បាត់បង់អភិវឌ្ឍជាតិ ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ការអញ្ជើញមន្ត្រីជំនាញមកចូលរួមក្នុងសន្និសីទនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានគោលបំណងបង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួង
ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធភាព ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ