ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ក្រៀវ​សត្វ​ឆ្កែ និង​ឆ្មា ធ្វើ​ឲ្យ​មាន​អត្ថប្រយោជន៍​ចំពោះ​ម្ចាស់​ដែល​ចិញ្ចឹម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​សត្វ​បាន​អះអាង​សត្វ​ឆ្កែ និង​ឆ្មា ដែល​ទទួល​បាន​ចាក់​វ៉ា​ក់ សាំង និង​ក្រៀវ ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​ចិញ្ចឹម​ព្រោះ វា​ប្រៀប​ដូច​ជា សមាជិក​ក្នុងផ្ទះ​មួយ…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​សត្វ​បាន​អះអាង​សត្វ​ឆ្កែ និង​ឆ្មា ដែល​ទទួល​បាន​ចាក់​វ៉ា​ក់ សាំង និង​ក្រៀវ ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​ចិញ្ចឹម​ព្រោះ វា​ប្រៀប​ដូច​ជា សមាជិក​ក្នុងផ្ទះ​មួយ ។ ក្នុង​គោលបំណង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​សម្លាប់សត្វ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុម​គ្រូពេទ្យ​ផ្នែក​សត្វ​បាន​ចុះ​ចាក់​វ៉ាកសាំង និង​ក្រៀវ​ប្រដាប់បន្តពូជ​សត្វ ឆ្កែ និង​ឆ្មា នៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ​ដោយ​មិន​គិតថ្លៃ ។

លោកស្រីវេជ្ជបណ្ឌិត Katherine Polak ប្រធានផ្នែកថែរក្សាសត្វនៃអង្គការ (four Paws International) បាន​ឲ្យដឹង​ថា ​មូលហេតុ​ដែល​អង្គការ​លោកស្រី​ចុះ​មក​ចាក់​វ៉ាក់សាំង ក្រៀវ​សត្វ​ឆ្កែ ឆ្មា នៅ​ថ្ងៃនេះ ដោយសារ​តែ​មើលឃើញ​ថា អ្នកស្រុក​នៅ​លើក​កោះដាច់​បាន​ចឹ​ញ្ចឹ​ម​សត្វ​ច្រើន ហើយ​មាន​សំណើរ​ពី​ប្រជាពលរដ្ឋ ។

លោកស្រី​បាន​បន្ត​ថា «​យើង​ធ្វើការ​នេះ ដើម្បី​សង្គ្រោះ​សត្វ​ដូច​ជា ការ​ក្រៀវ ចាក់​វ៉ា​ក់ សាំង និង​ព្យាបាល​ជាដើម​រយៈពេល​៨​ថ្ងៃ ដោយ​ធ្វើការ​ជាមួយ​សត្វ​ចិញ្ចឹម និង​សត្វ​ដែល​គ្មាន​អ្នក​ចិញ្ចឹម (​អនាថា​) ផ្លូវ​ដោយ​មិន​គិតថ្លៃ នូវ​ការ​ព្យាបាល​ចាក់​វ៉ា​សាំង និង​ក្រៀវ​»​។

លោកស្រី​វេជ្ជបណ្ឌិត ក៏​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​ក្រៀវ​សត្វ​ឆ្កែ និង​ឆ្មា​បាន​ផ្តល់ ប្រយោជន៍​យ៉ាង​ដល់​ម្ចាស់​ដូច​ជា ធ្វើ​ឲ្យ​សត្វ​នោះ​មិន​ច្រើន​ដូច​ជា ការពារ​សត្វ​ទាំងនោះ​ឲ្យ រួច​ផុត​ពី​ជំងឺ​ផ្សេង​ៗ រស់​បាន​យូរ ហើយ​ធ្វើ​ឲ្យ​សត្វ​នោះ​សប្បាយ​មិនសូវ​កាច​ជាដើម ។ លោកស្រី​បញ្ជាក់​ថា ៖« ខ្ញុំ​ចង់​បន្ត​ឲ្យ​នៅ​កោះដាច់​នេះ​បន្ត​កុំ​ឲ្យ​មានការ​លក់​សាច់​ឆ្កែ ឆ្មា បន្ត​ទៀត ។ ដូច្នេះ​ហើយ​នៅ​ពេល​យើង​ព្យាបាល​ចាក់​វ៉ា​សាំង​សត្វ​ទាំងនោះ​ទេ​នឹង​ធ្វើ​ឲ្យ​ម្ចាស់​សត្វ​គ្រប់គ្រង និង​ស្រឡាញ់​សត្វ​របស់​គាត់​បន្ត​ទៀត​» ។ ពាក់ព័ន្ធ​នឹង​ជំងឺ​ដែល​កើត​ចេញពី​សត្វ ឆ្កែ ឆ្មា លោកស្រី វេជ្ជបណ្ឌិត​ថា ដោយសារ​តែ​ម្ចាស់​សត្វ​បាន​យក​ឆ្កែ​ដែល​ឈឺ​នោះ​ប៉ា​ម៉ា​ស៊ី ដោយ​បាន​យក​ថ្នាំ​របស់​មនុស្ស​ទៅ​ឲ្យ​សត្វ​លេប ក្នុង​នោះ​មាន​ថ្នាំ​ពន្យា​កំណើត ព្រូន ដែល​ថ្នាំ​នេះ​មិន​ត្រូវ​ជាមួយ​សត្វ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​នោះ​មាន​ជំងឺ​ផ្សេង​ៗ​ដូច​ជា មហារីក​ដោះ ។

លោកស្រី​បញ្ជាក់​ថា​៖«​ពេល​គាត់​ហូប ហើយ​សាច់សត្វ​មាន​ជំងឺ​នោះ​ជំងឺ​នឹង​ឆ្លង​មក​មនុស្ស អីចឹង​ធ្វើ​ឲ្យ​មនុស្ស​នឹង​មាន​បញ្ហា​ទាក់ទង និង​ការ​បរិភោគ​សាច់​នេះ ដូច្នេះ​គួរ បញ្ឈប់​ការ​ហូប​សាច់​ទាំងនេះ​» ។ លោកស្រី​ក៏​បាន​លើក​ឡើង​ថា សត្វ​ឆ្កែ​ក៏​បាន​ជួយ​មនុស្ស​ពិសេស​នោះ​ក្នុង​វិស័យ​ដោះ​មីន ផ្ទុយ​ទៅ​វិញ​មនុស្ស​មិន​បាន​ជួយ​ពួក​វា​ទេ បែរជា​នាំ​គ្នា​លក់​ទៅ​ឲ្យ​គេ​ស្លាប់​ទៅ​វិញ ។

បើ​តាម​លោកគ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា បើ​សត្វ​ឆ្មា​មានការ​ថែ​បាន​ល្អ​អាច​មាន​អាយុ​ប្រហែល​១៥​ឆ្នាំ ចំណែក​ឆ្កែ​ពី​២០ ទៅ​២៥​ឆ្នាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ