អណ្តាតភ្លើង​ត្របាក់​ផ្ទះ​ឆេះ​ម៉ត់ អ្នក​ជិត​ខាង​នាំ​គ្នា​សង្គ្រោះ​ក្មេង​ប្រុស​២​នាក់​(​វី​ដេ​អូ​)


ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឪពុក​ម្តាយ និង​យាយ​រវល់​ទៅ​រកស៊ី​លក់ដូរ​នៅ​សាលា និង​ធ្វើការ ហើយ​បាន​ទុក​កូនប្រុស​២​នាក់​អាយុ​ប្រហែល​៩​ឆ្នាំ​ឱ្យ​នៅ​មើល​ចាំផ្ទះ​ក្នុង​ដី​ឡូ​តិ៍ ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ម៉ត់​១​រំពេច ថែម​ទាំងអស់​រថយន្ត​កាម​រី ដែល​អ្នក​ជិតខាង​យក​មក​ផ្ញើរ​១​គ្រឿង​ទៀត​ផង សំណាង​ដែល​កុមា​រា​នោះ ត្រូវ​អ្នក​ជិតខាង​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ដី​ឡូ​តិ៍​១​កន្លែង ខាងក្រោយ ជាប់​របង​វត្ត​កេស​រា​រាម ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដី​ឡូ​តិ៍​ដែល​ឆេះ​នោះ​មានឈ្មោះ ចាម ណា​ស៊ី ភេទ​ស្រី អាយុ​៧០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ដី​ឡូ​តិ៍​១​កន្លែង​ខាងក្រោយ​ជាប់​របង​វត្ត «​កេស​រា​រាម​» ស្ថិត​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​អ្នក​ជិតខាង​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​មាន​ឃើញ​អណ្តាតភ្លើង​ចេញពី​ក្នុង​ដី​ឡូ​តិ៍​១​កន្លែង ហើយ​មានកូន​ក្មេង​ប្រុស​២​នាក់​នៅ​ក្នុង​នោះ​ផង​ដែរ បន្ទាប់​មក​ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​យក​ក្មេង​ប្រុស​ទាំង​២​នាក់​នោះ​យក​ចេញពី​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ថា ផ្ទះ​ដី​ឡូ​តិ៍​ដែល​ឆេះ​ខាងលើ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​ជាប់​នឹង​របង​កុដិ​លោក «​វត្ត​កេស​រា​រាម​»​។ ហើយ​ក្រោយ​ពី​ចូល​ទៅ​ជួយ​ក្មេង​ហើយ ពួក​គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ហៅ​មន្ត្រី​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ​ឱ្យមក​ជួយ លុះ​មួយសន្ទុះ​ក្រោយមក​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ដល់​តែ​ជួយ​មិន​ទាន់ ព្រោះតែ​ផ្ទះ​ជន​រង​គ្រោះ​បាន​ឆេះ​អស់​ទៅ​ហើយ ដោយសារ​មាន​ខ្យល់​បក់​បោក​ខ្លាំង​ពេក ទើប​មិន​អាច​ទប់ទល់​បាន បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ទាំងមូល​ឆេះ​ម៉ត់​តែ​ម្តង​។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ក្នុង​ការ​ជួយ​ពន្លត់​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ជួយ​ចេញ​អន្តរាគមន៍ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ទើប​រលត់​អស់ទាំង​ស្រុង​។ ហើយ​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ បណ្តាល​ឱ្យ​ខូចខាត​សម្ភារៈ​រួម​មាន ផ្ទះ​ឈើ​ចាស់​ផ្ទាល់​ដី​ដំបូល​ស័ង្កសី​ទំហំ​៨ ម​x១០​ម អស់ទាំង​ស្រុង​, ទូរទស្សន៍​២​គ្រឿង​, ទូរ​ទឹកកក​១​គ្រឿង​, ស៊ី​ឌី និង​បាស​១​កំ​ផ្លេ​រ​, ឯកសារ​សំគាល់​ខ្លួន​០១ មានគ្រួសារ​ក្នុង​បន្ទុក​ចំនួន​៧​នាក់​, ឡាន​១​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២S-៧៧៤២ ដែល​ជា​របស់​ឈ្មោះ ឃឹម ស៊ី​លី​ន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជា​អ្នក​ជិតខាង​ដែល​បាន​យក​ទៅ​ផ្ញើ​ជា​រៀងរាល់ថ្ងៃ ទុក​នៅ​ក្រោម​ដើមឈើ ដើម្បី​ឱ្យ​ត្រជាក់​ឡាន ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ទុ​ស្សេ​ខ្សែភ្លើង​។

បច្ចុប្បន្ន ផ្ទះ​របស់​ពលរដ្ឋ​ដែល​ឆេះ​នោះ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​សមត្ថកិច្ច គឺ​ទំហំ​នៃ​ការ​ខូចខាត​អស់​ប្រមាណ​ជិត​៥០០០០​ដុល្លារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ