ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរឲ្យជឿ! ស្ត្រី​ម្នាក់​​ថា ការ​មិន​ផឹកទឹក​ពេញ​មួយ​ឆ្នាំ​ធ្វើ​ឱ្យ​នាង​មាន​សុខភាព​ល្អ

4 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​អាហារ​បំប៉ន Sophie Partik អាយុ ៣៥​ឆ្នាំ ធ្លាប់​ឈឺសន្លាក់ ហើម​ភ្នែក អា​ឡែ​រ​ហ្សី​អាហារ ស្បែក​មិនល្អ និង​បញ្ហា​រំលាយ​អាហារ…

អ្នកជំនាញ​ផ្នែក​អាហារ​បំប៉ន Sophie Partik អាយុ ៣៥​ឆ្នាំ ធ្លាប់​ឈឺសន្លាក់ ហើម​ភ្នែក អា​ឡែ​រ​ហ្សី​អាហារ ស្បែក​មិនល្អ និង​បញ្ហា​រំលាយ​អាហារ ប៉ុន្តែ​អះអាង​ថា​បញ្ហា​ទាំង​អស់នេះ​បាន​បាត់​ទៅ​វិញ​នៅ​ពេល​នាង​ចាប់ផ្តើម​តម​ទឹក​។ នាង​មិន​ផឹក​វត្ថុ​រាវ​ទាំងអស់ ក្នុង​រយៈពេល ១៣-១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​នាង​ឃ្លាន​ទឹក នាង​ផឹក​តែ​ទឹក​ចេញពី​ផ្លែ​ឈើ​និង​បន្លែ​តែ​ប៉ុណ្ណោះ ។

Partik បាន​និយាយ​ថា​៖ «​ខួរក្បាល​របស់​យើង​ប្រាប់​យើង​ឱ្យ​ផឹកទឹក ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ទាន់​ខ្វះ​ជាតិ​ទឹក​នៅឡើយ​ទេ ។ ដំបូង ខ្ញុំ​ពិបាក​នឹង​តម​ណាស់ ដល់​ពេល​ក្រោយមក​ខ្ញុំ​អាច​ធ្វើ​វា​បាន​យ៉ាង​ស្រួល​។ ជំនួស​ដោយ​ការ​ផឹកទឹក ខ្ញុំ​មាន​ពេល​ច្រើន​ក្នុង​ការ​ផ្តោត​លើ​រឿង​ផ្សេង​ៗ​ទៀត​។​»

អ្នកជំនាញ​ផ្នែក​អាហារ​បំប៉ន​ដែល​បច្ចុប្បន្ន​រស់នៅ​កោះ​បាលី បាន​និយាយ​ថា នាង​ហើម​ខ្លាំង​នៅ​លើ​មុខ​និង​សន្លាក់​ក៏​ដូច​ជា ហើមពោះ ប៉ុន្តែ​គ្រូពេទ្យ​តែងតែ​ប្រាប់​នាង​ថា មិន​មាន​អ្វី​ខុស ។ ប៉ុន្តែ​បន្ទាប់​មក​ថ្ងៃមួយ​មិត្តភក្តិ​បាន​ណែនាំ​ថា នាង​គួរតែ​តម​ផឹកទឹក ដើម្បី​អាច​ឃើញ​លទ្ធផល​ល្អ

Partik បាន​បន្ថែម​ថា​៖ «​ការ​ផឹកទឹក​ដប និង​ទឹក​ពី​ក្បាលម៉ាស៊ីន ពិតជា​ធ្វើ​ឱ្យ​តម្រងនោម​របស់​អ្នកធ្វើការ​លើស និង​បញ្ចោ​ញ​សារធាតុចិញ្ចឹម​ទាំងអស់​ចេញពី​រាង​កាយ​របស់​អ្នក ។ អ្នក​មិន​ត្រូវការ​ទឹក ដើម្បី​រក្សា​ជាតិ​ទឹក​ទេ ។ វា​ពិតជា​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ហើមពោះ ។ នៅ​ពេល​អ្នក​ចាប់ផ្តើម​តម​ផឹកទឹក អ្នក​នឹង​ដឹង​ថា ខ្លួន​អ្នក​មិន​ត្រូវការ​ទឹក​ទេ​។​»


គួរ​បញ្ជាក់​ផង​ដែរ​ថា Partik ដែល​មាន​អ្នក​តាមដាន​ជាង ១៧០០០​នាក់​នៅ​លើ​បណ្តាញ​សង្គម Instagram បាន​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ដែល​ចង់​សាកល្បង​ការ​តម​ផឹកទឹក ដើម្បី​រៀបចំខ្លួនប្រាណ​របស់​ពួក​គេ​ជា​មុន​ជាមួយ​ផ្លែ​ឈើ​និង​ទឹក​ផ្លែ​ឈើ​ពីរ​បី​ថ្ងៃមុន​ពេល​ចាប់ផ្តើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ