នាង​ក្រមុំ​ពឹង​ឱ្យ​ដឹក​ទៅ​ផ្ទះ រាល់ដង​មិន​អី តែ​លើក​នេះ​ប្រើ​ល្បិច​ឆ្លៀតឱកាស


ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នាង​ក្រមុំ​ម្នាក់ បន្ទាប់​ពី​ស៊ីឈ្នួល​លក់​​បាយ​ឱ្យ​គេ រហូត​ដល់​យប់​ជ្រៅ ដោយ​ទុកចិត្ត​ជនសង្ស័យ ព្រោះថា​ធ្លាប់​រស់នៅ​ក្នុង​ខេត្ត​​ជា​មួយ​គ្នា ។ លុះ​ពេល​នាង​មក​ដល់​ធ្វើការ​នៅ​ប៉ៃលិន ឃើញ​បុរស​រូប​នោះ​រត់​ម៉ូតូឌុប​ក៏​ពឹងពាក់​ឱ្យ​ដឹក​ជូន​នាង​ទៅ​ផ្ទះ​ចុះឡើង​ៗ​ក្លាយជា​ម៉ូយ​ប្រចាំ ស្រាប់តែ​លើក​នេះ​មិន​ដឹក​នាង​ចូល​ផ្ទះ បែរជា​ដឹក​ទៅ​កន្លែង​ស្ងាត់​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ ក៏​បំពាន​សេពសន្ថវៈ​រហូត​សម្រេច​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​បុរស​ជា​ជនសង្ស័យ​ត្រូវ​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​២​និ​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុងផ្ទះ​ជនសង្ស័យ​តែ​ម្តង ។

បើ​តាម​លោក​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ខាងលើ​មាន អាយុ​២០​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​លក់​បាយ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ជាមួយនឹង​ជនសង្ស័យ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហ៊ីង ឈៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប (​មាន​ប្រពន្ធ​) បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

លោក​បន្ត​ទៀត​ថា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ម្តាយ​នារី​រង​គ្រោះ​រួច កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយនឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ក្នុងផ្ទះ​របស់​ជនសង្ស័យ​តែ​ម្តង ។

លោក​អធិការ​បាន​រៀបរាប់​តាម​សម្តី​នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ នាង​ក្រមុំ​រង​គ្រោះ​បាន​ហៅ​ជនសង្ស័យ​ឱ្យ​ឌុ​ប​នាង​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​លក់​បាយ​ម្ហូប​តាំងពី​ល្ងាច​រហូត​ដល់​យប់​ជ្រៅ​រំលង​អធ្រាត្រ ស្រាប់តែ​ពេល​ឌុ​បម​ក​ដល់​ពាក់​កណ្តាលផ្លូវ ជនសង្ស័យ​ប្រាប់​នាង​ថា រូបគេ​សុំ​ឌុ​ប​ចូល​ទៅ​លេង​ផ្ទះ​បងប្អូន​មួយ​ភ្លែត ។ ខណៈនោះ​នាង​ក្រមុំ​ពេល​ឃើញ​សភាព​មិន​ស្រួល ក៏​ប្រាប់​ឱ្យ​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ តែ​ជនសង្ស័យ​មិន​ព្រម ហើយ​ក៏​ឈប់​ម៉ូតូ​ធ្វើ​សម្ម​ក​ភាព​ប្រវាយប្រតប់​គ្នា រួច​ក៏​ចាប់​បំពាន​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះ​បាន​សម្រេច​តែ​ម្ដង ។

លោក​អធិការ​បន្ត​ថា លុះ​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ នាង​យំ​ប្រាប់​ម្តាយ​ឱ្យទៅ​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ ហើយ​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​សួរនាំ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ