រដ្ឋមន្ត្រី​ទេសចរណ៍​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណៈមេធាវី​កម្ពុជា និង​ពង្រឹង​ការ​គ្រប់គ្រង


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​លោក​រដ្ឋមន្ត្រី ថោ​ង ខុន និង​ប្រតិភូ​ក្រសួង​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នៃ​គណៈ​មេធា​វិនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ លោក​សួន វិសាល ប្រធាន​គណៈមេធាវី​ក្នុង​គោលបំណង ដើម្បី​ធានា​នូវ​សង្គតិភាព និង​សុខដុម​នី​យ​កម្ម​នៃ​វិធាន​ច្បាប់​ធានា​នូវ​និ​ត្យា​នុ​កូ​ល​ភាព និង​ការ​ដោះស្រាយ​សម្របសម្រួល​វិវាទ​ទេសចរណ៍ ការ​ពង្រឹង និង​បង្កើន​ល្បឿន​អភិបាលកិច្ច​ល្អ ក្នុង​ទិស​ដៅ​ចូលរួម​ចំណែក​ពង្រឹង​នីតិរដ្ឋ និង​លើកកម្ពស់​វប្បធម៌​នៃ​ការ​គោរព​ច្បាប់ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់ ។

ក្នុង​ជំនួប​ពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​ស្ថានភាព​ភាព​ទេសចរណ៍​សកលលោក តំបន់ និង​ទេសចរណ៍​កម្ពុជា ពិសេស​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ Covid-19 ដែល​ទាំងអស់​គ្នា​ត្រូវ​រួម​សាមគ្គី​គ្នា (​ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​ជនជាតិ​ចិន​) ដើម្បី​ទប់ទល់​នឹង​វិបត្តិ និង​ចាត់វិធានការ​បន្ទាន់​នានា ដើម្បី​ជម្រុញ​សកម្មភាព​ទេសចរណ៍ និង​ស្រោចស្រង់​ឧស្សាហកម្ម​ទេសចរណ៍ ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ការ​ខិតខំ​របស់​ក្រសួង​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង និង​អនុវត្ត​ច្បាប់​ស្តី​ពី​ទេសចរណ៍​ដែល​ក្នុង​នោះ​ក៏​សង្កេត​ឃើញ​មាន​បុគ្គល​មួយ​ចំនួន​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​នឹង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ទេសចរណ៍​ដូច​ជា ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ទេសចរ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន រូបភាព និង​ខ្លឹមសារ​អវិជ្ជមាន​ពី​ទេសចរណ៍​កម្ពុជា​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នានា ដែល​ខុស​ការ​ពិត និង​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ជាតិ និង​គោលនយោបាយ​ទេសចរណ៍​ជាតិ​ក្នុង​ការ​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឲ្យ​គណៈ​មេធា​វិក​ម្ពុ​ជា ជួយ​ដល់​ក្រសួង​លើ​ការងារ​សំខាន់​មួយ​ចំនួន ដូច​ជា ទី​១.​ជួយ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ក្រសួងទេសចរណ៍​ក្នុង​ការ​ដោះស្រាយ និង​សម្របសម្រួល​វិវាទ​ទេសចរណ៍ ទី​២.​ជួយ​រៀបចំ​បង្កើត​ច្បាប់​ស្តី​ពី​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ ទី​៣.​ជួយ​សិក្សា​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ស្តី​ពី​ទេសចរណ៍ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ទេសចរណ៍ ។

ជា​ការ​ឆ្លើយ​តប លោក​ប្រធាន​គណៈមេធាវី បាន​ឯកភាព​ទទួលយក​នូវ​សំណើ​ដែល​បាន​លើក​ឡើង​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ហើយនឹង​បន្ត​កិច្ចសហការ​ល្អជា​មួយ​ក្រសួង ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍ និង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ