ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​សាក​ប្រើ​ថ្នាំ​ប្រឆាំង​ហី​ុ​វ​ លើ​អ្នកជំងឺដែល​ឆ្លង​វីរុស​ COVID-19

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​រ៉​យ​ទ័​រថា ​អាជ្ញាធរ​ជប៉ុន​ប្រកាស​នា​ថ្ងៃ​ទី​១៨​កុម្ភៈ​ពី​ការ​សាកល្បង​គ្លីនិក នា​ពេល​ខាង​មុខ​នេះ​សំដៅ​សាកល្បង​បណ្ដា​ថ្នាំ​ប្រឆាំង​ហ៊ី​វ សម្រាប់​ព្យាបាល​បណ្ដា​អ្នក​ជំ​ងឹ​ដែល​ឆ្លង​វីរុស​COVID-19 ខណៈ​ចំនួន​អ្នក​ឆ្លង​មាន​កាន់តែ​ច្រើន ដែល​តំំ​ណា​ង​ឲ្យ​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ដល់​សុខភាព​សាធារណៈ​និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​។ អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​ជប៉ុន​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​កំពុង​រៀបចំ…

ប្រទេស​ជប៉ុន ៖ យោង​តាម​រ៉​យ​ទ័​រថា ​អាជ្ញាធរ​ជប៉ុន​ប្រកាស​នា​ថ្ងៃ​ទី​១៨​កុម្ភៈ​ពី​ការ​សាកល្បង​គ្លីនិក នា​ពេល​ខាង​មុខ​នេះ​សំដៅ​សាកល្បង​បណ្ដា​ថ្នាំ​ប្រឆាំង​ហ៊ី​វ សម្រាប់​ព្យាបាល​បណ្ដា​អ្នក​ជំ​ងឹ​ដែល​ឆ្លង​វីរុស​COVID-19 ខណៈ​ចំនួន​អ្នក​ឆ្លង​មាន​កាន់តែ​ច្រើន ដែល​តំំ​ណា​ង​ឲ្យ​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ដល់​សុខភាព​សាធារណៈ​និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​។

អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​ជប៉ុន​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​កំពុង​រៀបចំ សម្រាប់​ការ​សាក​ល្បង​​​គ្លីនិក ដោយ​ប្រើ​បណ្ដា​ថ្នាំ​ព្យាបាល​ប្រឆាំង​ហ៊ី​វ ដើម្បី​ប្រឆាំង​នឹង​វីរុស​ថ្មី​ដែល​ការ​សាកល្បង​នោះ​អាច​ចាប់ផ្ដើម​ក្នុង​ពេល​ដ៏​ឆាប់​។ បណ្ដា​ថ្នាំ​ប្រឆាំង​វីរុស ដែល​ប្រើ​ក្នុង​ការ​ព្យាបាល​ប្រឆាំង​វីរុស​ហ៊ី​វ ត្រូវ​បាន​ចាត់​ទុក​ថា​អាច​ជួយ​សម្រាល​ដល់​បណ្ដា​មនុស្ស​ដែល​ឆ្លង​វីរុស​ថ្មី​។

នៅ​ជប៉ុន​បណ្ដា​អ្នកដំណើរ​ដែល​ជាប់​លើ​នាវា​DIAMOND PRINCESS អាច​ចាប់ផ្ដើម​ចាកចេញ​ពី​នាវា​នោះ​ហើយ កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ​ក្រោយ​ពី​បង្ខាំង​ឲ្យ​នៅ​លើ​នាវា អស់​ពេល​១៤​ថ្ងៃ​មក​។

អ្នកដំណើរ​ប្រមាណ​ជា​៥០០​នាក់​ដែល​ពុំ​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង ហើយ​ការ​ធ្វើតេស្ត​ឃើញ​លទ្ធ​ផល​អវិជ្ជមាន ហើយ​ពុំ​មាន​ប៉ះពាល់​ជាមួយ​បណ្ដា​មនុស្ស​ផ្ទុក​វីរុស ត្រូវ​ចាក​ចេញពី​នាវា ក្រោយ​ពី​ពួក​គេ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​អស់​ពេល​១៤​ថ្ងៃ​មក​នៅ​ជប៉ុន​។ រថយន្ត​បឺស​ជា​ច្រើន​គ្រឿង​នៃ​ក្រុង​យូ​កូ​ហា​ម៉ា​ព្រមទាំង​រថយន្ត​តាក់​ស៊ី​ប្រមាណ​ជា​១២​គ្រឿង បាន​ត្រៀម​ដឹក​ពួក​គេ​ទៅ​កាន់​ទិស​ដៅ​ពួក​គរៀង​ៗ​ខ្លួន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ