ប្រទេសចិន ៖ អាជ្ញាធរសុខាភិបាលចិនរាយការណ៍នាថ្ងៃទី១៩កុម្ភៈថា សរុបមនុស្សដែលឆ្លងវីរុសCOVID-19 ចំនួន១៤.៣៧៦នាក់ហើយបានចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលជាសះស្បើយ មកដល់ចុងថ្ងៃទី១៨កុម្ភៈ។ តាមស៊ីនហួថានាថ្ងៃទី១៨កុម្ភៈមនុស្ស១.៨២៤នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ។
ក្ដីសង្ឃឹមលើការផ្ដល់ឈាមអ្នក ជំងឺដែលជា អាជ្ញាធរចិននៅតែស្នើដល់បណ្ដាអ្នកជំងឺដោយសារវីរុសCOVID-19ដែលបានជាសះស្បើយ ឲ្យជួយផ្ដល់ឈាមពួកគេដើម្បីទាញយកPLASMA ពោលគឺឈាមសសម្រាប់ជួយព្យាបាលបណ្ដាអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
កាលពីថ្ងៃទី១៧កុម្ភៈអាជ្ញាធរសុខាភិបាលចិន បានស្នើដល់បណ្ដាមនុស្សដែលជាសះស្បើយពីវីរុស ឲ្យជួយផ្ដល់ឈាមដើម្បីទាញយកPLASMA សម្រាប់ព្យាបាលបណ្ដាអ្នកជំងឹដែលស្ថិតក្នុងភាពធ្ងន់ធ្ងរ។ PLASMA របស់បណ្ដាអតីតអ្នកជំងឺដែលឆ្លងវីរុស តាមពិតមានភាពស៊ាំដែលអាចជួយកាត់បន្ថយចំនួនវីរុសក្នុងខ្លួនបណ្ដាអ្នកជំងឺដែលកំពុងស្ថិតក្នុងភាពដុនដាប។ មានតែPLASMA ទេដែលទាញយក ហើយសមាសភាពឈាមឯទៀតៗ ដូចជាឈាមក្រហមនិងប្លាកែតជាដើម អាចផ្ទេរដល់អ្នកផ្ដល់វិញ្។
អ្នកជំងឹ១១នាក់ដែលចូលព្យាបាលនៅមន្ទីរពេទ្យក្រុងវូហាន បានទទួលការបញ្ចូលPLASMA កាលពីសប្ដាហ៍មុន។ មន្ទីរពេទ្យចិនដទៃៗទៀតដូចជាមន្ទីរពេទ្យនៅសៀងហៃជាដើមក៏ចាក់បញ្ចូលPLASMA ដែលយកពីអតីតអ្នកជំងឹ ចាក់បញ្ចូលក្នុងខ្លួនអ្នកឆ្លងវីរុស ដែលកំពុងដុនដាបខ្លាំងដែរ។ បណ្ដាអ្នកជំនាញការចិនយល់ថាវិធីសាស្ត្រនេះ អាចមានប្រសិទ្ធភាពខ្លាំង។
យោងតាមលោកMICHAEL RYANនាយកនៃកម្មវិធិបន្ទាន់របស់អង្គការសុខភាពពិភពលោកថា ការប្រើប្រាស់PLASMA របស់អតីតអ្នកជំងឹ ហាក់មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺមួយចំនួន។ នោះជាវីធីសាស្ត្រល្អបំផុត ពិសេសពេលដែលយើងនៅពុំទាន់មានវ៉ាក់សាំងការពារនៅឡើយ និងក្នុងពេលដែលយើងពុំទាន់មានថ្នាំប្រឆាំងវីរុសពិសេស។
ចំណែកលោកZHONG NANSHAN អ្នកឯកទេសចិនម្នាក់ខាងវេជ្ជសាស្ត្រផ្លូវដង្ហើមដែលមានឈ្មោះល្បី កាលពីថ្ងៃទី១៨កុម្ភៈបានបង្ហាញពីការសិក្សាលើវេជ្ជ្សាស្ត្របុរាណចិន ក្នុងការតស៊ូប្រឆាំងជំងឺមកពីវីរុសថ្មីនោះ។
ក្នុងសន្និសីទកាសែតមួយនាទីក្រុងក្វាងចូវខេត្តក្វាងទុង លោកZHONGគូសបញ្ជាក់ថា ឱសថដែលផ្សំពីរុក្ខជាតិឈ្មោះPNEUMONIA NO.1ដែលយកទៅប្រើកាលពីថ្ងៃទី២៣មករា ហាក់មានប្រសិទ្ធភាព ក្នុងការព្យាបាលបណ្ដាអ្នកជំងឹCOVID-19ក្នុងខេត្តនេះ។ លោកថាពួកអ្នកស្រាវជ្រាវកំពុងតែសាកល្បងបណ្ដាឱសថបុរាណចិនដើម្បីចង់ដឹងថាតើឱសថទាំងនះ អាចសម្លាប់វីរុស បាន ឬអាចកាត់បន្ថយការចម្លងវីរុសចូលក្នុងកោសិកា ដែលអាចកាត់បន្ថយអត្រាអ្នកបាត់បង់ជីវិត៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ