ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​មន្ទីរពេទ្យ​អត់​ច្បាប់​ហើយ​បំផ្លើស​​ឱ្យ​អ្នកជំងឺ​ភ័យ​ទៀត ត្រូវ​បិទទ្វារ​ហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​បិទ​មន្ទីរពេទ្យ​របស់​ជនជាតិ​ចិន​មួយ ដែល​មានឈ្មោះ​ថា «​ថៃ ខាង​» ក្រោយ​រក​ឃើញ​ថា មន្ទីរពេទ្យ​នេះ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​សុខាភិបាល និង​បាន​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​វីរុស​កូ​រ៉ូ​ណា…

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​បិទ​មន្ទីរពេទ្យ​របស់​ជនជាតិ​ចិន​មួយ ដែល​មានឈ្មោះ​ថា «​ថៃ ខាង​» ក្រោយ​រក​ឃើញ​ថា មន្ទីរពេទ្យ​នេះ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​សុខាភិបាល និង​បាន​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​វីរុស​កូ​រ៉ូ​ណា (COVID-19) ដែល​នាំ​ឲ្យ​មាន​ភាព​ចលាចល​ដល់​សង្គម នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ប្រាប់​តាម​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​។

ការ​ចុះ​បិទ​មន្ទីរពេទ្យ​របស់​ជនជាតិ​ចិន​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Su YongYun បាន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងលើ​នេះ ដោយ​មិន​មាន​អាកា​រៈ​ក្តៅខ្លួន​នោះ​ទេ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​ជនជាតិ​ចិន​មួយ​នេះ បាន​ដាក់​ការ​សង្ស័យ​ថា មាន​វីរុស​កូ​រ៉ូ​ណា​។ បន្ទាប់​ពី​កើត​មាន​ដំណឹង​នេះ លោក​អភិបាលខេត្ត​បាន​អន្តរាគមន៍​ភ្លាម​ៗ ដោយ​សម្រេច​យក​សំណាក​របស់​ជនជាតិ​ចិន​ដែល​សង្ស័យ​នោះ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​ជនជាតិ​ចិន​រូប​នោះ មិន​មាន​វីរុស​កូ​រ៉ូ​ណា​នោះ​ទេ​។

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ជនជាតិ​ចិន​ដដែល​រូប​នោះ​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ «​ថៃ ខាង » នេះ​ជា​ថ្មី​ម្តងទៀត ហើយ​មន្ទីរពេទ្យ​នេះ នៅ​តែ​បំភ័យ​អ្នកជំងឺ​ថា មាន​ជំងឺ​កូ​រ៉ូ​ណា​។ ដោយ​មិន​អស់ចិត្ត​ជនជាតិ​ចិន​ឈ្មោះ Su YongYun រូប​នេះ បាន​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ផ្សេង​ទៀត នៅ​ភ្នំពេញ ។

ហើយ​មន្ទីរពេទ្យ​នោះ​ក៏​បញ្ជូន​ជនជាតិ​ចិន​ឈ្មោះ Su YongYun ទៅ​ពិនិត្យ​ជា​ថ្មី​ម្តងទៀត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​បញ្ជាក់​ថា គ្មាន​វីរុស​កូ​រ៉ូ​ណា​ទេ​។

ដោយសារ​តែ​ការ​បំភ្លៃ​ព័ត៌មាន​នេះ បាន​ធ្វើ​ឲ្យ​មានការ​ចលាចល​ត​ៗ​គ្នា ហើយ​ជា​មន្ទីរពេទ្យ បើក​ដំណើរការ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ផង​នោះ ទើប​អាជ្ញាធរ​សម្រេច​បិទ​មន្ទីរ​ពេទ្យ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ