ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​បញ្ជាក់​ថា កំពុង​ខិតខំ​បន្ត​គ្រប់គ្រង​ទីផ្សារ​ការងារ​ជូន​ពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ​បាន​អះអាង​ថា​ក្រសួង​បាន​នឹង​កំពុង​បន្ត​ខិតខំ​បន្ត​គ្រប់គ្រង​ទីផ្សារ​ការងារ និង​កម្លាំង​ពលកម្ម​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ​បាន​អះអាង​ថា​ក្រសួង​បាន​នឹង​កំពុង​បន្ត​ខិតខំ​បន្ត​គ្រប់គ្រង​ទីផ្សារ​ការងារ និង​កម្លាំង​ពលកម្ម​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នា​ទីស្តីការក្រសួង ។

លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​ថ្លែង​ថា សមិទ្ធផល​ដែល​សម្រេច​បាន​ពេញ​១​ឆ្នាំ​នេះ​បាន​ធ្វើ​ឱ្យ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​កាន់តែ​ដើរតួរ​នាទី​យ៉ាង​សំខាន់​ដល់​ការ​គាំទ្រ​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ក្នុង​បន្ត​ជម្រុញ​កំណើនសេដ្ឋកិច្ច ការ​បន្ត​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ការ​បន្ត​និរន្ត​ភាព​ពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និង​វិនិយោគ ។ លោក​បាន​គូសបញ្ជាក់​ថា ៖«​ក្រសួង​បាន​ខិតខំ​បន្ត​គ្រប់គ្រង​ទីផ្សារ​ការងារ និង​កម្លាំង​ពលកម្ម​ដែល​រាជរដ្ឋាភិបាល​ខិតខំ​បង្កើត​ការងារ​ជូន​បងប្អូន​ជា​ពលរដ្ឋ​រហូត​មាន​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​១០​លាន​នាក់ ក្នុង​នោះ​នៅ​ក្នុង​ប្រទេស​ប្រមាណ​៣,៦៩​លាន​នាក់ (​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ចំនួន​ជាង ១,៥០​លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ​២,២០​លាន​នាក់​) វិស័យ​កសិកម្ម​ប្រមាណ​៤​លាន​នាក់ មន្ត្រី​សាធារណៈ​៥០​ម៉ឺន​នាក់ និង​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​មាន​ចំនួន​ប្រមាណ​ជាង​១,២៨​លាន​នាក់​» ។

លោក​បន្ត​ទៀត​ថា ដែល​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​៩៩,៣% មានការ​ងារ​ធ្វើ ។ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​មានការ​ចុះបញ្ជី​នៅ​ក្រសួង​សរុប​ចំនួន ១៤ ០៦០ សហគ្រាស គ្រឹះស្ថាន​ដែល​មាន​កម្មករនិយោជិត​ចំនួន ១,៥០ លាន​នាក់ ដោយ​បាន​ទទួល​ប្រាក់​ឈ្នួល ជា​មធ្យម​ជាង ៣,៧០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ បើ​គិត​បូក​ប្រាក់​បញ្ញើ ដែល​ពលករ​មក​ពី​ក្រៅប្រទេស​ក្នុង​១​ឆ្នាំ ជាង ២,៨០​ពាន់​លាន​ដុល្លារ​ទៀត សរុប​ទៅ​ជាង ៦,៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា តាម​រយៈ​ការ​ព្រ​ង្រឹ​ង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ​ម​ន្រី្ត​អធិការកិច្ច​ការងារ​បាន​ចុះ​អធិការកិច្ច​ចំនួន​៤៩២២​លើក​, បាន​ដាក់​កំហិត​ចំនួន​៩៧៧​សហគ្រាស​, បាន​ចេញ​លិខិត​ផាកពិន័យ ៥៥​សហគ្រាស និង​ប្តឹង​ទៅ​តុលាការ ៦​សហគ្រាស ជា​លទ្ធផល​រោងចក្រ​សហគ្រាស​ដែល​មិន​គោរព​ច្បាប់​ស្តី​ពី​ការងារ បាន​ធ្លាក់​ចុះ​គួរ​កត់សម្គាល់ ។ ទន្ទឹម​នឹង​នេះ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព បាន​ធ្វើ​ឲ្យ​ចំនួន​អង្គការ​វិជ្ជាជីវៈ​ចុះ​បញ្ជិការ​កើនឡើង​ដល់ ៥២០៩ ក្នុង​នោះ សហជីព​មូលដ្ឋាន​ចំនួន ៤ ៩៤៩, សហព័ន្ធ​សហជីព​ចំនួន ២១៦,​សហភាព​សហជីព​ចំនួន​៣៣ និង​សមាគម​និយោជក​ចំនួន​១១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ