ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ បើ​ទុក​ស្ថានភាព​ស្ត្រី​ជាប់​ពន្ធនាគារ​ដូច​នា​ពេល​បច្ចុប្បន្ន​នេះ​ការ​ទទួល​បន្ទុក​កាន់តែ​ធ្ងន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​ប​នាយ​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា បើ​ទុក​បញ្ហា​ជា​អ្នក​ជាប់​ទោស​ជា​ស្ត្រី​ដូច​ជា ពេល​បច្ចុប្បន្ន​នេះ​បន្ទុក​ការ​ទទួលខុសត្រូវ និង​កាន់តែ​ធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​ប​នាយ​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា បើ​ទុក​បញ្ហា​ជា​អ្នក​ជាប់​ទោស​ជា​ស្ត្រី​ដូច​ជា ពេល​បច្ចុប្បន្ន​នេះ​បន្ទុក​ការ​ទទួលខុសត្រូវ និង​កាន់តែ​ធ្ងន់ធ្ងរ ។ សម្តេច​ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ ឆ្នាំ​២០១៩ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ​ថា ចំពោះ​បញ្ហា​អ្នកទោស​ជា​ស្ត្រី បើ​ទុក​បន្ត​ដូច​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​បណ្តាល​ឲ្យ​ភាព​ទទួល​បន្ទុក​ការ​ទទួលខុសត្រូវ​កាន់តែ​ធ្ងន់ ។ អី​ញ្ចឹ​ង​ត្រូវ​រក​វិធី​ធ្វើ​យ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​គិត​ថា​ប្រសិនជា​ច្បាប់​មាន​ចំណុច​ខ្វះខាត រដ្ឋាភិបាល​អាច​ពិនិត្យ​លទ្ធភាព ដើម្បី​ធ្វើ​ស្នើ​ច្បាប់​បន្ថែម​បាន​ឬ ធ្វើ​តាម​បែប​ផ្សេង​ទៀត ។ យើង​មិន​ត្រូវ​ទុក​ដូច​ស្ថានភាព​សព្វថ្ងៃ​នេះ​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ស ខេ​ង ក៏​បាន​ឡើង​ថា ចំពោះ​បញ្ហា​គ្រឿងញៀន​វិញ​នៅ​តែ​បន្ត​ធ្វើ​ទៀត​ព្រោះថា ពី​មុន​យើង​បាន​បង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​តាម​រា​ង្គ​សាល និង​ក្លិប​កម្សាន្ត​នានា​មិន​មានការ​ចែកចាយ​បន្ត​ទៀត​ទេ ។ ប៉ុន្តែ​នៅ​សល់​រាយ​ប៉ាយ​ដែល​ត្រូវ​បន្ត​ការ​បង្ក្រាប​បន្ត​ទៀត ។

សម្តេច​បន្ថែម​ថា​នៅ​ក្នុង​ឆ្នាំ​២០២០ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​កើង​ឡើង​វិញ​នូវ​ការ​ប្រើប្រាស់​នៅ​ក្នុង​រា​ង្គ​លា​ល​ធំ និង​ក្លិប​ក​ម្សា​ន​នានា​ជា​កន្លែង​ចែកចាយ​គ្រឿងញៀន​បន្ត ។ យើង​ធ្វើ​ពី​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ទៅ​ដើម្បី កុំ​ឲ្យ​មានការ​រីក​រាលដាល​ធ្ងន់ធ្ងរ​កុំ​ឲ្យ​ត្រួតត្រា​មិន​បាន ។ សម្តេច​បញ្ជាក់​ថា ៖«​បញ្ហា​គ្រឿងញៀន​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​បញ្ហា​ផ្សេង​ទៀត​ច្រើន​» ។

សូម​ជម្រាប​ថា ពាក់ព័ន្ធ​នឹង​ស្ត្រី​ជាប់​ពន្ធនាគារ​សម្តេច តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​លើក​ឡើង​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​ដោយ​បាន​ឲ្យ​ក្រុមប្រឹក្សា​ជាតិ ដើម្បី​ស្ត្រី និង​ក្រសួង​កិច្ចការ​នារី​ត្រូវ​បន្ត​នូវ​កិច្ចសហការ​ណ៍​បន្ថែម​ទៀត​ជាមួយ​ក្រសួងមហាផ្ទៃ​ក្នុង​ការ​តាមដាន​រឿង​ស្ត្រី​ដែល​ជា​ទណ្ឌិត ឬ​ជា​ពិរុទ្ធជន ដើម្បី​ធ្វើ​យ៉ាងណា​ព​ន្លឿ​ន​ការងារ​កាត់ក្តី​អោយ​ឆាប់ រួម​ទាំង​ការ​ស្វែង រក​មេធាវី​សំរាប់​ការពារ​ស្ត្រី​ដែល​ជា​ពិរុទ្ធជន​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ