ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ចម្រើន​ដោយ​គុណធម៌​ជា​អ្នក​ទល់​ទ្រ​សាសនា

4 ឆ្នាំ មុន

សេចក្ដីចម្រើន​យ៉ាង​ពិតប្រាកដ​ក្នុង​ជីវិត​មនុស្ស​យើង គឺ​ចម្រើន​ផ្នែក​កុសលធម៌ អ្នក​ចម្រើន​ដោយ​គុណធម៌​ឈ្មោះ​ថា​ជា​អ្នក​ទំនុកបម្រុង​ក្នុង​ព្រះ​សាសនា ធ្វើ​សាសនា​ឲ្យ​ចម្រើន​លូតលាស់​ក្នុង​សន្ដាន​ចិត្ត​របស់​ខ្លួន ។ សេចក្ដីចម្រើន​នៃ​ព្រះពុទ្ធ​សាសនា​ដែល​ពិតប្រាកដ ក៏​គឺ​សេចក្ដីចម្រើន​ខាង​ផ្លូវចិត្ត​នៃ​ពុទ្ធបរិស័ទ​ហ្នឹងឯង ចិត្ត​របស់​ពុទ្ធបរិស័ទ​ដែល​នឹង​ចម្រើន​រុងរឿង​ទៅ​បាន​នោះ​ក៏​ត្រូវ​អាស្រ័យ​ព្រះធម៌​ក្នុង​សាសនា គឺ​គ្រឿង​ចិញ្ចឹម​បីបា​ច់រក្សា​ជា​និច្ចកាល​ដែរ ដូច​ទារក​អាស្រ័យ​ទឹកដោះ​ម្ដាយ​អ៊ីចឹង​ឯង…

សេចក្ដីចម្រើន​យ៉ាង​ពិតប្រាកដ​ក្នុង​ជីវិត​មនុស្ស​យើង គឺ​ចម្រើន​ផ្នែក​កុសលធម៌ អ្នក​ចម្រើន​ដោយ​គុណធម៌​ឈ្មោះ​ថា​ជា​អ្នក​ទំនុកបម្រុង​ក្នុង​ព្រះ​សាសនា ធ្វើ​សាសនា​ឲ្យ​ចម្រើន​លូតលាស់​ក្នុង​សន្ដាន​ចិត្ត​របស់​ខ្លួន ។

សេចក្ដីចម្រើន​នៃ​ព្រះពុទ្ធ​សាសនា​ដែល​ពិតប្រាកដ ក៏​គឺ​សេចក្ដីចម្រើន​ខាង​ផ្លូវចិត្ត​នៃ​ពុទ្ធបរិស័ទ​ហ្នឹងឯង ចិត្ត​របស់​ពុទ្ធបរិស័ទ​ដែល​នឹង​ចម្រើន​រុងរឿង​ទៅ​បាន​នោះ​ក៏​ត្រូវ​អាស្រ័យ​ព្រះធម៌​ក្នុង​សាសនា គឺ​គ្រឿង​ចិញ្ចឹម​បីបា​ច់រក្សា​ជា​និច្ចកាល​ដែរ ដូច​ទារក​អាស្រ័យ​ទឹកដោះ​ម្ដាយ​អ៊ីចឹង​ឯង ។

គឺថា​យើង​យក​សីលធម៌​នៃ​ព្រះពុទ្ធ​សាសនា​មក​ជា​អាហារ ជា​គ្រឿង​បីបាច់​ថែរក្សា​ខ្លួន ចិត្ត​មនុស្ស​យើង​ក៏​នឹង​ចម្រើន​ទៅ​ដោយ​សេចក្ដី​ស្អាតស្អំ ចម្រើន​ដោយ​ពន្លឺ​ភ្លឺស្វាង និង​ចម្រើន​ដោយ​សេចក្ដី​ស្ងប់​សុខ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ