ពាក្យចាស់ពោលថា បើចង់ដឹងច្បាស់ថាទឹកនោះជ្រៅឬរាក់ ត្រូវចុះទៅក្នុងទឹកនោះទើបប្រាកដជាក់យ៉ាងណា ការវាយតម្លៃត្រឹមតែសម្បកក្រៅ ឬវាយតម្លៃដោយស្មានៗមិនប្រាកដថាត្រឹមត្រូវមួយរយភាគរយក៏យ៉ាងនោះដែរ ដូច្នេះហេតុការណ៍អ្វីក៏ដោយដែលកើតឡើងភ្លាមកុំអាលវាយតម្លៃតែក្នុងផ្លូវអាក្រក់នោះ ត្រូវមើលឃើញក្នុងផ្លូវល្អខ្លះផង ។
ព្រោះថារឿងរ៉ាវខ្លះ ដំបូងយើងអាចយល់ឃើញថា វាជារឿងអាក្រក់ ជារឿងគ្រោះកាចដ៏ក្រៃលែង តែលុះដល់ពេលដែលយើងបានអាស្រ័យនូវបញ្ញា ពិចារណារកផ្លូវដោះស្រាយដ៏ម៉ត់ចត់ ព្រមដោយការបាននូវកម្លាំងចិត្តដ៏មាំមួនសម្រាប់ប្រឹងប្រែង ព្យាយាមក្នុងការដោះស្រាយទៀតផង នោះហេតុការណ៍ដែលថាអាក្រក់ហ្នឹងឯងក៏អាចឲ្យយើងសម្រេចនូវផលប្រយោជន៍ធំធេងទៅវិញ ។
ហេតុនេះយើងត្រូវចេះសម្លឹងមើលហេតុការណ៍ផ្សេងៗនៅក្នុងផ្នែកវិជ្ជមានខ្លះផង ឬត្រូវចេះពិចារណាដោយបញ្ញានូវរាល់ការងារទាំងឡាយ នោះលទ្ធផលចេញមកនឹងស្ថិតក្នុងផ្នែកមួយដែលល្អ ។ សាន សារិន
ចែករំលែកព័តមាននេះ