១-ក្រុងទេសចរណ៍អីុរ៉ង់
បុរសអីុរ៉ង់ ត្រាំក្នុងទឹកក្រោមអាកាសធាតុស្រឡះល្អនៅតំបន់ភ្នំ សាបាឡាន ក្រុងសារីន ខាងលិចឆៀងខាងជើង ជាប្រភពសម្រាកលំហែកាយពេញ១ឆ្នាំរបស់អ្នកទេសចរទាំងក្នុង និងក្រៅប្រទេស ។
២-យន្តហោះចុះចតក្បែរអ្នកសំដិលលើឆ្នេរខ្សាច់
ខណៈអ្នកទេសចរម្នាក់ដេកសំដិលថ្ងៃនៅលើឆ្នេរខ្សាច់ប្រទេសអាល្លឺម៉ង់ ស្រាប់តែយន្តហោះធុនតូចមួយគ្រឿងចុះចតនៅក្បែរខ្លួន ។
លោកដ្រូកហ្គ័រ ជាកាពីទែន អាយុ៥២ឆ្នាំ បាននិយាយថា លោកមើលមិនឃើញអ្នកដេកនៅលើខ្សាច់នោះ ទើបចុះចតនៅក្បែររូបគេ។
៣-ផេនដាអភិរក្សផែនដី
គូស្នេហ៍មួយគូថតរូបនៅកណ្តាលតុក្កតាផេនដាជាង១០០ក្បាល ដែលច្នៃពីកាកសំណល់ដាក់តាំងបង្ហាញនៅទីលានតំបន់ពាណិជ្ជកម្មក្រុងសៀងហៃ ប្រទេសចិន ។
៤-ដេញថ្លៃនាឡិកាពេជ្រ
នាឡិកាមាសបង្កប់ពេជ្រ៣០០គ្រាប់ មានតម្លៃ១៦០.០០០ដុល្លារ ជារបស់លោក វ្លាឌីមីរ៉ូ ម៉ុនតេស៊ីណូ អតីតប្រធានអ្នកសារព័ត៌មានប្រទេសប៉េរូ ដែលមានរឿងអាស្រូវជាគេញសម្ងាត់បម្រើអតីតប្រធានាធិបតីអាល់បែ៊រតូ ហ្វូ៊ជីម៉ូរី ក្នុងឆ្នាំ២០០០ ត្រូវរដ្ឋាភិបាលប៉េរូដាក់ដេញថ្លៃនៅថ្ងៃទី១៨ សីហា ២០១៤ ។
៥-ដុសធ្មេញឱ្យដំរីទឹក
បុគ្គលិកឧទ្យានសត្វហ៊ីមេជិ របស់ជប៉ុន ដុសធ្មេញឱ្យដំរីទឹក «គីបូហ្គោ» ដើម្បីឱ្យកុមារបានទស្សនា ។
៦-គូស្នេហ៍រៀបការពាក់មុខជាផេនដា
គូស្នេហ៍ជនជាតិអាមេរិកមួយគូបានពាក់មុខជាផេនដា រៀបការនៅឧទ្យានសត្វវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។
៧-ឧបករណ៍ពិនិត្យសុខភាព
Lifeband Touch របស់ក្រុមហ៊ុន LG ជាឧបករណ៍ពិនិត្យសុខភាពតាំងបង្ហាញនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។
ឧបករណ៍នេះសម្រាប់ពាក់នៅកដៃ ដើម្បីបង្ហាញទិន្នន័យចំនួនជំហានពីការដើរ និងការដុតបំផ្លាញសារធាតុកាឡូរីក្នុងរាងកាយ ។
៨-រូបសំណាកមនុស្សយន្តដ៏ធំ
គ្រឿងបន្លាស់មនុស្សយន្ត ចាស់ៗជាច្រើនបំណែកបានផ្គុំជារូបសំណាកមនុស្សយន្តយកលំនាំតាម «Autobot» ក្នុងខ្សែភាពយន្តរឿង «Transformer» ដាក់តាំងបង្ហាញនៅក្រុងផុតកូរីកា ប្រទេសម៉ុងតេណេហ្គ្រោ ។
៩-បន្ថយកំដៅដំរី
«រូបា៉» ដំរីឥណ្ឌា អាយុ២៥ឆ្នាំ ឈរឱ្យហ្មបាញ់ទឹកដាក់ក្រោមអាកាសធាតុក្តៅ នៅឧទ្យានសត្វហ្គាមឡានេរូ ក្រុងអាមេដាបាត រដ្ឋឃុចរ៉ាត ភាគខាងលិចប្រទេស ។
១០-ឆ្មាទឹកព្រាត់មេ
កូនឆ្មាទឹកមួយក្បាលបើកភ្នែក ក្រោយពីបុគ្គលិកក្នុងឧទ្យានសត្វប្រទេសអាល្លឺម៉ង់ ប្រទះឃើញវាវង្វេងមេនៅលើកោះស៊ូល កាលពីពេល ថ្មីៗកន្លងទៅ ។ កូនឆ្មាទឹកនោះមានទម្ងន់៧,៦គីឡូក្រាម ៕
ចែករំលែកព័តមាននេះ