ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វា​កន្ទុយ​សនេះ ជា​សត្វ​ដែលជិត​ផុតពូជទៅហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រគល់​ស្វា​កន្ទុយ​ស ឈ្មោះ​វិទ្យាសាស្ត្រ (Red- Shanked douc ) ០១​ក្បាល​ជា​សត្វ​ជិត​ផុត​ពូជ​ទៅ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ខេត្តស្ទឹងត្រែង ។…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រគល់​ស្វា​កន្ទុយ​ស ឈ្មោះ​វិទ្យាសាស្ត្រ (Red- Shanked douc ) ០១​ក្បាល​ជា​សត្វ​ជិត​ផុត​ពូជ​ទៅ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ខេត្តស្ទឹងត្រែង ។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ​នេះ នៅ​ស្នាក់​ការ​ជាន​ជាតិ​វីរ​ជ័យ​សៀម​ប៉ា​ង ។

មន្ទីរ​បរិស្ថាន​ខេត្ត ស្ទឹង​ត្រែង មាន​ប្រជាពលរដ្ឋ​មួយ​រូប នៅ​ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង បាន​យក​ស្វា​កន្ទុយ​ស ឈ្មោះ​វិទ្យាសាស្ត្រ (Red- Shanked douc )​មួយ​ក្បាល​មក​ប្រគល់​ជូន​មន្ត្រី​យើង តាម​ការ​សាកសួរ​គាត់​បាន​ទិញ​ពី​គេ តែ​ដោយ​មានចិត្ត​អាណិតអាសូរ និង​ឃើញ​សត្វ​ស្វា​នោះ​មាន​សុខភាព​ខ្សោយ​ផង​ក៏​យក​មក​ប្រគល់​ជូន​មន្ត្រី​យើង ។

ក្រសួង​បាន​បញ្ជាក់​ថា តាម​ការ​សិក្សា​ចំណាត់ថ្នាក់​សត្វ​ស្វា​កន្ទុយ​ស (Red-Shanked souc) នេះ​ជា​សត្វ​ប្រភេទ​ជិត​ផុត​ពូជ (Endangered Species ) និង​បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ផ្នែក​ពេទ្យសត្វ អង្គការ ACCB យក​ទៅ​ព្យាបាល និង​បំប៉ន​សុខភាព​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ