ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​ COVID-19​ ៖ មាត់​សមុទ្រ​ និង​សណ្ឋាគារស្ងាត់ជ្រងំ ធ្វើ​ឱ្យ​អា​សី​​ុ​អាគ្នេយ៍​​​រង​ប៉ះពាល់ខ្លាំង

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បណ្ដា​សណ្ឋាគារ​ក្លាយជា​ស្ងាត់ជ្រងំ បណ្ដា​ទីតាំង​កម្សាន្ត​មាត់សមុទ្រ​ក៏​ស្ងាត់ និង​ទន្ទឹ​ម​នេះ ​មានការ​លុប​ចោលការ​ធ្វើ​ដំណើរ​។ បែប​នេះ​នាំ​ឲ្យ​អា​ស៊ី​អាគ្នេយ៍​ដែល​ចំណុះ​ជា​ពិសេស​លើ​ទេសចរណ៍ ត្រូវ​បង់​តម្លៃ​ខ្ពស់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 ជាមួយ​ការ​ខាតបង់​ប្រាក់…

ប្រទេស​ថៃ ៖ បណ្ដា​សណ្ឋាគារ​ក្លាយជា​ស្ងាត់ជ្រងំ បណ្ដា​ទីតាំង​កម្សាន្ត​មាត់សមុទ្រ​ក៏​ស្ងាត់ និង​ទន្ទឹ​ម​នេះ ​មានការ​លុប​ចោលការ​ធ្វើ​ដំណើរ​។ បែប​នេះ​នាំ​ឲ្យ​អា​ស៊ី​អាគ្នេយ៍​ដែល​ចំណុះ​ជា​ពិសេស​លើ​ទេសចរណ៍ ត្រូវ​បង់​តម្លៃ​ខ្ពស់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 ជាមួយ​ការ​ខាតបង់​ប្រាក់ ដែល​មាន​ដល់​ច្រើន​ពាន់​លាន​ដុល្លារ​។

ទិដ្ឋភាព​ពិតជា​ខ្លោចចិត្ត​នៅ​ទីតាំង​ទេសចរណ៍​សំខាន់​នៅ​ប៉ា​តា​យ៉ា ដែល​ជា​កន្លែង​ពេញ​និយម របស់​ពួក​អ្នកទេសចរ​ពិសេស​មក​ពី​ចិន​។ នៅ​ទីនោះ​បច្ចុប្បន្ន​ក្លាយជា​ស្ងាត់ជ្រៀប ដែល​តាម​ធម្មតា​តែង​មាន​មនុស្ស​ច្រើន​កុះករ​។ បណ្ដា​នាវា​កម្សាន្ត​ដឹក​អ្នកទេសចរ​នៅ​ចត​ចោល ហើយ​ក្នុង​ផ្សារ​ក៏​ស្ងាត់​។

នៅ​ឯ​ឧទ្យាន​ដំរី​ CHANG STAM PARK ជា​កន្លែង​ទាក់ទាញ​នៃ​ទីក្រុង​MA MYA​បណ្ដា​អ្នកលក់​របស់​អនុស្សាវរីយ៍៍ មាន​ចំណូល​ធ្លាក់​ចុះ​ខ្លាំង​ដល់​ប្រមាណ​ជា​ពាក់កណ្ដាល​។ អ្នករក​ស៊ី​នៅ​ទីនោះ​និយាយ​ថា ឧទ្យាន​នោះ​ក្នុង​១​ថ្ងៃ​ៗ តែង​ទទួល​អ្នក​ទៅ​លេង​ពី​១៥០០​ទៅ​២០០០​នាក់ តែ​ពេល​នេះ​នៅ​សល់​តែ​ជាង​២០០​នាក់​។

នៅ​ក​ម្ពុ​ជា ជា​​ពិសេស​នៅ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ចំណូល​ពី​ទេសចរណ៍​ក៏​ធ្លាក់​ចុះ ដោយ​ការ​លក់​​សំបុ​ទ្រ​ចូល​ធ្លាក់​ចុះ​ពី​៣០​ទៅ​៤០%​។ នៅ​វៀតណាម​ក៏​កត់សម្គាល់​ឃើញ​ថា បន្ទប់​សណ្ឋា​គារ​​ដល់​ទៅ​១៣.០០០​បន្ទប់​ត្រូវ​គេ​លុប​ចោល​រួច​ហើយ​នៅ​ក្រុង​ហាណូយ រួច​នៅ​ឆក​ហា​ឡុ​ង​ក៏​មានការ​ធ្លាក់​ចុះ​នៃ​ការ​កក់​បន្ទប់​សណ្ឋាគារ​៦០%​ដែរ​។

ប្រទេស​ថៃ​កាលពី​ឆ្នាំទៅ​មិ​ញ​ទទួល​អ្នកទេសចរ​ចិន​១១​លាន​នាក់ តែ​នា​ដើមខែ​កុម្ភៈ​អ្នកទេសចរ​ចិន​បាន​ធ្លាក់​ចុះ​ដល់​ជាង​៨៦%​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ទេសចរណ៍​ថៃ លោក​ភី​ផាត់​រ៉ាត​ចា​គីត​ប្រា​កាន​។ នៅ​វៀតណាម​អ្នកទេសចរ​ចិន​បាត់​ស្ទើរ​ទាំងស្រុង​។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​ឆ្លង​ចូល​ដល់​បណ្ដា​ប្រទេស​អឺរ៉ុប ហើយ​បណ្ដា​ជនជាតិ​អា​មេ​រិ​ក​ឬ​អូស្ត្រាលី បាន​បោះបង់​ចោលការ​ធ្វើ​ដំណើរ​ដោយ​ខ្លាច​ឆ្លង​វីរុស ក៏​ទោះបី​វីរុស​ឆ្លង​ខ្លាំង​ ជា​ពិសេស​នៅ​ចិនដីគោក ហើយ​មនុស្ស​តិចតួច​ឆ្លង​នៅ​អា​ស៊ី​អាគ្នេយ៍​ក្ដី​។ សភាពការណ៍​បែប​នោះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ ដល់​សេដ្ឋកិច្ច​របស់​តំបន់ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ទេសចរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ