ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការសម្រេចហើយ ក្រុម​ចោរធ្វើសកម្មភាពយ៉ាងសកម្ម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ពាក់​ពី​បទល្មើស​.​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប ឆក់​ទូរស័ព្ទ​ដៃ ជា​ក្រុម​) ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ពាក់​ពី​បទល្មើស​.​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប ឆក់​ទូរស័ព្ទ​ដៃ ជា​ក្រុម​) ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន រង់ចាំ​ផ្តន្ទាទោស​តាម​ច្បាប់​ចូល​ជា​ធរមាន ។

ជនសង្ស័យ​ទាំង​១១​នាក់ មាន​ជា​៣ ក្រុម ត្រូវ​បាន​កម្លាំង​សម​ត្ច​កិច្ច​នគរបាល​ខណ្ឌដូនពេញ បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​រយៈពេល​៤​យប់​៥​ថ្ងៃ ដែល​ពួក​គេ​សុទ្ធ​សឹង​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម ។ ក្រោយ​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​តម្រូវ​(​កោស​ក់​)​ជនសង្ស័យ​ទាំងអស់ រួច​ហើយ​បាន​បង្ហាញ​ចំពោះ​អ្នក​សារព័ត៌មាន មុន​បញ្ជូន​ពួក​គេ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សូម​រំលឹក​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញមុខ​ជនសង្ស័យ​១១​នាក់ ដែល​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម​នៅ​មូលដ្ឋាន​ខណ្ឌដូនពេញ ក៏​ដូច​ជា​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ។

ក្នុង​ស​ន្និ​សិទ្ធិ​សារព័ត៌មាន​នោះ​លោក​វរៈសេនីយ៍ឯក ទៀង ចាន់​សា អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គឺ​មាន​រយៈពេល​៤​ថ្ងៃ កម្លាំង​នគរបាល​ជំនាញ​ខណ្ឌដូនពេញ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ រួម​នឹង​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ចំនួន​៦​គ្រឿង នៅ​ទីតាំង​ផ្សេង​គ្នា ។

លោក ទៀង ចាន់​សា បន្ត​ថា ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ខណ្ឌដូនពេញ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្រុម​ឆក់​ទាំង​១១​នាក់​នេះ នឹង​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​៦​គ្រឿង​ត្រូវ​បាន​ដកហូត ។ ដោយសារ​ក្រុម​នេះ​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម ដែល​ពួក​គេ​មាន​ភាព​ស្វាហាប់ រហ័សរ​ហួត នឹង​មាន​គ្នា​ច្រើន​នាក់​ផង​នោះ ខណៈ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តម្រូវ​ឱ្យ​កោស​ក់​ទាំងអស់ ដើម្បី​ជា​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ។

ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​រយៈពេល​២​ថ្ងៃ បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ រួច​បញ្ជូន​ទៅ​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ