រាជធានីភ្នំពេញ ៖ នៅក្នុងរាជព្រះបាទសម្តេចព្រះនរោត្តមសុរាម្រិត ជាព្រះមហាក្សត្រ លោក ឯក យីអ៊ុន បានត្រូវតែងតំាងជានាយករដ្ឋមន្រ្តី ប៉ុន្តែលោកបានទទួលតំណែងនាយករដ្ឋមន្រ្តីបានត្រឹមមួយសបា្តហ៍ប៉ុណ្ណោះគឺពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ មករា ១៩៥៨ ។
នេះបើយោងតាមសៀវភៅ ” នាយករដ្ឋមន្រ្តីខ្មែរទំាង៣៦រូប” ដែលនិពន្ឋដោយ លោក ឆាយ សុផល ទើបបោះពុម្ពក្នុងខែកក្កដា ឆ្នាំ២០១៤ ។
បើតាមសៀវភៅដដែល មុនពេលឡើងធ្វើជានាយករដ្ឋមន្រ្តីបានមួយសបា្តហ៍ លោក ឯក យីអ៊ុន ធ្លាប់ធ្វើជាអនុប្រធានរដ្ឋសភា ខណៈដែលលោក ជួប ហ៊ែល ជាប្រធានសភា ។
លោក ឯក យីអ៊ុន បានកើតនៅឆ្នាំ១៩១០ នៅឃុំលេខ៤ ក្រុងភ្នំពេញ និង បានទទួលមរណភាពក្នុងជន្មាយុ ១០៣ ឬ ១០៤ កាលពីឆ្នាំ២០១៣កន្លងទៅ ៕
ចែករំលែកព័តមាននេះ