ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ានមនុស្ស​រុញ​ចូល​គុក របស់​រុញ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ហាង​ការ​ថ្វេ TBR ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​គេ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូរបស់​សិស្សសាលា​ម្នាក់គេចខ្លួន​បាន​២​ថ្ងៃ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ហាង​ការ​ថ្វេ TBR ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​គេ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូរបស់​សិស្សសាលា​ម្នាក់គេចខ្លួន​បាន​២​ថ្ងៃ ។

​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ចោរលួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក ប​.​មាន​ជ័យ 1U-5998 ពី​កន្លែង​ផ្ញើ​ម៉ូតូ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០ ដែល​មាន​ម្ចាស់​ឈ្មោះ ភឿន កេ​សី ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​សិស្ស​វិទ្យាល័យ​សិរី​សោភ័ណ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ធ្វើការ​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញប​ង្ក​ល្មើស និង​ដោយ​មានកា​ម៉ា​រ៉ា​សុវត្ថិភាព​ផង​នោះ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​បាន​នូវ​មុខសញ្ញា​ជន​បង្ក​ល្មើស ។

លុះ​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​នគរបាល​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ណាប់ សុខា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ចំណុច​ហាង​ការ​ថ្វេ TBR នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ យក​មក​សាកសួរ​ចម្លើយ រួម​ទាំង​ម៉ូត​តូ​១​គ្រឿង​របស់​ជន​រង​គ្រោះ​ផង​ដែរ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន​និង​សាកសួរ​ចម្លើយ​ជនសង្ស័យ​មាន​សារភាព​ថា គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ របស់​យុវ​សិស្ស​វិទ្យាល័យ​សិរី​សោភ័ណ​នោះ​មែន ដោយ​ផ្អែក​តាម​ចម្លើយ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​និង​ការ​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្តែង​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​ជនល្មើស​បាន​លួច​ផង​នោះ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ម៉ូតូ​បាន​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ