លោកឃួង ស្រេង ថ្លែងទៅកាន់ភ្ញៀវទេសចរ ដែលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន…
រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន…
រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ព្រមទាំងអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ដ្រីមួយចំនួនទៀត នៅរសៀលថ្ងៃទី១៤ កុម្ភៈ បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីស្វាគមន៍ និងជូនដំណើរក្រុមភ្ញៀវទេសចរជើងទី២ចំនួន១៤១នាក់ ដែលបានជិះប៉ាល់ Westerdam បន្តតាមយន្តហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគាត់វិញ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងឱកាសអញ្ជើញស្វាគមន៍ដល់ភ្ញៀវទេសចរទាំងនេះ នៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ដោយមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលស្វាគមន៍ដោយផ្ទាល់ភ្ញៀវបរទេសចំនួនជាង២០០០នាក់ ដែលជិះលើកប៉ាល់ចូលចតនៅ ក្រុងព្រះសីហនុ ដល់ក្រុងព្រះសីហនុ ។ សម្ដេចបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះភ្ញៀវអន្តរជាតិ ដែលមកលេងនៅប្រទេសកម្ពុជា។ នេះបញ្ជាក់ឲ្យឃើញថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែយកចិត្តទុកដាក់ចំពោះតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែសម្តេចនូវបានយកចិត្តទុកដាក់ជាមួយនឹងបរទេសថែមទៀត ដែលនេះ បង្ហាញពីការគោរពសិទ្ធិមនុស្សរបស់សម្ដេចតេជោហ៊ុនសែន ។
លោកបន្តទៀតថា ក្នុងនាមជាមន្ត្រីរាជការក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ត្រូវតែអនុវត្តទៅតាមការណែនាំរបស់សម្ដេចតេជោហ៊ុនសែន បើទទួលស្វាគមន៍ភ្ញៀវទាំង២០០០នាក់នេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញក៏ត្រូវតែអនុវត្តនូវអ្វីដែលជាការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលនេះ បានមកទទួលស្វាគមន៍ភ្ញៀវទាំងនេះ។ លោកបានបញ្ជាក់ផងដែរថា មកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ឆ្លងជម្ងឺកូរ៉ណានូវឡើយទេ មានតែជនជាតិចិនម្នាក់គត់ដែលបានឆ្លងជម្ងឺរលាកសួតប្រភេទកូរ៉ូណាវីរុសថ្មីនេះ ហើយបច្ចុប្បន្ននេះអ្នកជំងឺជនជាតិចិនម្នាក់នោះក៏បានជា សះស្បើយហើយដែរ ដែលនេះបញ្ជាក់ឲ្យឃើញថា ក្រសួងសុខាភិបាលរបស់កម្ពុជា ក៏មានគ្រូពេទ្យជំនាញៗ មិនចាញ់គ្រូពេទ្យបរទេសដែរ។
សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនាវា Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១ បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩និង២០នាទីព្រឹកមិញ ហើយនៅរសៀលថ្ងៃដដែលនេះ ក្រុមទី២ ដែលមានជាង ១០០នាក់ផងដែរនោះ ក៏បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ និងបន្ដចាកចេញតាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញ។
អាជ្ញាធរខេត្តព្រះសីហនុ ថា នៅថ្ងៃនេះអ្នកដំណើរដែលជិះលើនាវា WESTERDAM ចំនួន៤១៧នាក់ ចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។អ្នកដំណើរទាំង ៤១៧នាក់នេះ ត្រូវបានចែកចេញជា៣ជើងយន្តហោះ ដែលពីរជើងហោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបបន្តហោះទៅកាន់ប្រទេសសង្ហបុរី រួចបន្តតាម ជើងហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួយជើងទៀត គឺត្រូវហោះពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគាត់តែម្តង។
កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ នេះ៕
ចែករំលែកព័តមាននេះ