ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​ជញ្ជីងគំរូ​នៅ​ផ្សារ​ដើម​គរ ​ជំរុញ​​​​ការ​ថ្លឹង​​​​​គ្រប់មុខទំនិញ​ គឺ​​​ត្រឹមត្រូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ជ​ញ្ជី​ញគំរូត្រូវ​បាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ភ្នំពេញ​ យក​ទៅ​ដាក់​នៅ​ក្នុង​ផ្សារ​ដើម​គរ ក្នុង​ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ​៖​ ជ​ញ្ជី​ញគំរូត្រូវ​បាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ភ្នំពេញ​ យក​ទៅ​ដាក់​នៅ​ក្នុង​ផ្សារ​ដើម​គរ ក្នុង​ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ ដែល​បាន​មក​ទិញ​ទំនិញ និង​របស់របរនៅ​ក្នុង​ផ្សារ​មក​ថ្លឹងសាក និង​ចង់​ដឹង​ថា តើ​ជញ្ជឹងរបស់​អា​ជីករ​ថ្លឹង​គ្រប់ ​ឬ​ស៊ី​ភ្នែក​ជញ្ជីង ។ ការដាក់​ជញ្ជីង​គំរូ​នេះ ក្នុង​គោលបំណង់​ដើម្បី​អោយ​អាជីវករ​លក់ដូរ របស់របរ បន្លែ​ត្រី​សាច់ ជាដើម​នោះ​ ថ្លឹង​លក់ដូរអោយ​បាន​ត្រឹមត្រូវ ដោយ​គ្រប់​គីឡូក្រាមមិន​ស៊ី​ភ្លែ​ក​ជញ្ជីង​។

លោក​ពេជ្រ គន្ធ អនុប្រធាន​ការិយាល័យ​ស្តង់ដារ ​និង​មាត្រា​សាស្ត្រ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជ​ធានី​ភ្នំពេញ បានអោយ​ដឹង​ថា ដោយ​មានការ​ណែនាំ ពី​លោក នេ​ត មុន្នី​ប៉ុណ្ណា​កា ​ប្រធាន​មន្ទីរ​ឧស្សា​ហកម្ម និង​សិប្បកម្ម​រាជធានី​ភ្នំពេញ​លោក ​សហការ​ជាមួយ​ការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ខណ្ឌ និង​ប្រធាន​ផ្សារ​បាន​ដាក់​ជញ្ជីង​គំរូ​មួយ​គ្រឿង នៅ​ក្នុង​ផ្សារ​ដើម្បី​អោយ​បម្រើ​អោយ​ប្រជាពលរដ្ឋ​ថ្លឹង​សាក និង​ចង់​ដឹង​ថា ការ​ថ្លឹង​របស់​អាជីវករ​ត្រឹមត្រូវ​ ឬ​ស៊ី​ភ្នែកជញ្ជីង​។

លោក ពេជ្រ សុគន្ធ បានអោយ​ដឹង​ទៀត​ថា កន្លង​មក តាម​ការ​ណែនាំ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្ប កម្ម ​មន្ទីរ ​បាន​យកចិត្តទុកដាក់ ហើយបាន​យក​ជញ្ជីង​គំរូ​ចំនួន៤​គ្រឿង យក​ទៅ​យក​ទៅ​ដាក់​នៅ​តាម​ផ្សារ​ធំ​នានាដែល​ក្នុង​នោះ មាន​ផ្សារ​ថ្មី​ចំនួន​១​គ្រឿង, ផ្សារ​អូ​ឬ​ស្សី​កែវ បាន​ចំនួន​២​គ្រឿង និង​លើក​នេះ នៅ​ផ្សារ​ដើម​គរចំនួន​១​គ្រឿង ។

លោក​អនុប្រធាន​ការិយាល័យ​បាន​បញ្ជាក់​ថា តាម​គោលការណ៍ មន្ទីរនឹង​បន្ត​ដាក់​ជញ្ជីង​គំរូ នៅ​គ្រប់​ផ្សារ​នានា​នៅ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤​នៅ​រាជធានី​ភ្នំពេញ​ នៅ​ក្នុង​ឆ្នាំ ២០២០​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ មន្ត្រី​ជំនាញ​​បាន​ណែនាំដល់​លោក​គៀង ចក់ ដែល​ទើប​តែងតាំង​ជា​ប្រធាន​ផ្សារ​ដើម​គរ​ថ្មីៗ ឱ្យជួយ​ថែ​ក​រក្សា ជញ្ជីង​គំ​រូ​នោះ​ អោយ​បាន​ល្អ បើសិនខូចខាត ត្រូវ​រាយការណ៍​មក​មន្ទីរ​ជំនាញ​ចុះ​ត្រូវ​ពិនិត្យជួសជុលឡើង​វិញ ។ ​បើសិន មាន​បញ្ហាអាជីវករ​លក់ដូរថ្លឹង​មិន​គ្រប់ ប្រជាពលរដ្ឋតវ៉ា​ត្រូវ​ធ្វើការ​សម្របសម្រួល​ណែនាំ អោយ​អា​ជីករលក់ដូរថ្លឹងឱ្យបាន​ត្រឹមត្រូវ​ ។ គួរ​បញ្ចា​ក់ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ផ្សារ​រដ្ឋ ចំនួន​២៤​ផ្សារ​ និង​ផ្សារ​ឯកជន​ជា​ច្រើនទៀត ៕

អត្ថបទសរសេរ ដោយ