ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​វេរចង្ហាន់​ដល់​ព្រះសង្ឃ

4 ឆ្នាំ មុន

បើ​ឧបាសក​ឧបាសិកា​មាន​បសាទ​សទ្ធា គឺ​ជំនឿ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​កើតឡើង​ក្នុង​សន្តាន មាន​ប្រាថ្នា​នឹង​វេរ​សង្ឃភត្ត​គឺ​ចង្ហាន់​ដល់​ព្រះសង្ឃ​សូម​វេរ​ដូច​សេចក្តី​ខាងក្រោម​នេះ ។ ឥ​មំ សង្ឃ​ភ​ត្តំ អត្ដ​នោ​… ប្រែ​ថា ប​ពិត​ព្រះ​គ​មែ្ត​ង​សង្ឃ​ដ៏​ចម្រើន​ណ្ហើយ​! រី​ចង្ហាន់​បិណ្ឌបាត…

បើ​ឧបាសក​ឧបាសិកា​មាន​បសាទ​សទ្ធា គឺ​ជំនឿ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​កើតឡើង​ក្នុង​សន្តាន មាន​ប្រាថ្នា​នឹង​វេរ​សង្ឃភត្ត​គឺ​ចង្ហាន់​ដល់​ព្រះសង្ឃ​សូម​វេរ​ដូច​សេចក្តី​ខាងក្រោម​នេះ ។

ឥ​មំ សង្ឃ​ភ​ត្តំ អត្ដ​នោ​… ប្រែ​ថា ប​ពិត​ព្រះ​គ​មែ្ត​ង​សង្ឃ​ដ៏​ចម្រើន​ណ្ហើយ​! រី​ចង្ហាន់​បិណ្ឌបាត នៃ​យើងខ្ញុំ​ទាំង ឡា​យ​នេះ ប្រកបដោយ​ធម៌ បាន​មក​ដោយ​ធម៌ កើតឡើងដោយ​ធម៌ យើងខ្ញុំ​ទាំងឡាយ សូម​ឧទ្ទិស​ចំពោះ ដ​ល់​លោ​ក​អ្នក​ដ៏​មានគុណ​ទាំងឡាយ មាន​មាតាបិតា​ជាដើម យើងខ្ញុំ​ទាំងឡាយ វេរ​នូវ​សង្ឃភត្ត​នេះ ព្រមទាំង​ប​រិក្ខា​រ ប្រគេន​ដល់​ព្រះសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន សូម​លោក​អ្នក​ដ៏​មានគុណ​ទាំងឡាយ មាន​មាតាបិតា​ជា​ដើម​នោះ​សំគាល់​នូវ​សង្ឃភត្ត​នេះ ថា​ដូច​ជា​របស់​នៃ​ខ្លួន ហើយ​សូម​អនុមោទនា​យក​ចុះ លុះ​អនុមោទនា​រួច​ហើយ​សូម​ឱ្យ​រួច​រដោះ ចាក​ទុក្ខ​ទាំងពួ​ង ឱ្យ​បាន​សម្បត្តិ​ទាំងឡាយ​៣​ប្រការៈ

គឺ​សម្បត្តិ​មនុស្ស​១ សម្បត្តិ​ទេវតា​១ សម្បត្តិ​ព្រះ​និព្វាន​១ ដោយ​សមគួរ តាម​សេចក្តី​ប្រាថ្នា​របស់លោក​អ្នក​ដ៏​មានគុណ​ទាំងឡាយ​នោះ​ចុះ​ដោយ​អំណាច​នៃ​ផលា​អានិសង្ស ដែល​ហូរ​ជូន​មក មិន​ដាច់​នេះ​ហោង អស់​វារៈ​២​ដង​ផង អស់​វារៈ​បី​ដង​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ