ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ទឹក​បរិ​សុទ្ធ​​៦០០០​កេស ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ក្នុងស្រុក​ដ៏​ធំ​មួយ​បាន​បរិច្ចាគ​នូវ​ទឹក​ពិសារ​បរិសុទ្ធ​កម្ពុជា​ចំនួន​៦០០០​កេស ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​អោយ​មន្ទីរ​ពេទ្យ​នេះ​យក​ចាត់ចែង​ចែក​ជូន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ និង​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ក្នុងស្រុក​ដ៏​ធំ​មួយ​បាន​បរិច្ចាគ​នូវ​ទឹក​ពិសារ​បរិសុទ្ធ​កម្ពុជា​ចំនួន​៦០០០​កេស ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​អោយ​មន្ទីរ​ពេទ្យ​នេះ​យក​ចាត់ចែង​ចែក​ជូន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ និង​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ទឹកបរិសុទ្ធ ៦០០០​កេស​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ តំណាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានអោយ​ដឹង​ថា ការ​បរិច្ចាគ​ជូន​ទឹក​ពិសារ​បរិសុទ្ធ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នា​ពេល​នេះ​គឺ​ចង់​បង្ហាញ​ពី​វប្បធម៌​ចែករំលែក​ក្នុង​នាម​ជា​កូន​ខ្មែរ​ដូច​គ្នា ហើយ​ក៏​ចង់អោយ​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​នូវ​ទឹក​ពិសារ​ដែល​មានគុណ​ភាព ផលិត​ដោយ​កូន​ខ្មែរ និង​បង្កើត​ដោយ​កូន​ខ្មែរ​សុទ្ធសាធ ។

តំណាង​ក្រុមហ៊ុន​រូប​នេះ​បាន​និយាយ​ថា ការ​បរិច្ចាគ​ទឹក​ពិសារ​នា​ពេល​នេះ ក៏​បាន​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ក៏​បាន​មក​ដល់ ដើម្បី​ជា​គំរូ​ក្នុង​សង្គម​មួយ​អោយ​ចេះ​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។

លោក ម៉ៅ ពិសី ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​បាន​បរិច្ចាគ​ទឹកបរិសុទ្ធ​រហូត​ដល់​៦០០០​កេស ដល់​មន្ទីរពេទ្យ​ទុក​ចែក​ជូន​អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​ពេទ្យ និង​សម្រាប់​ផ្ដល់​ជូន​ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ​កំពុង​បម្រើ​ការងារ​ផង​ដែរ ។

លោក​បាន​បន្ត​ថា​ទឹកចិត្ត​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​នៅ​ពេល​នេះ សង្ឃឹមថា​បងប្អូន​អ្នកជំងឺ និង​បុគ្គលិក​ពេទ្យ​ទាំងអស់​យល់​ច្បាស់ និង​សូម​អោយ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ព្រមទាំង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ប្រជាជន​កម្ពុជា​ទៅ​លើ​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ។

គួរ​បញ្ជាក់​ថា​ក្រៅពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​បរិច្ចាគ​ទឹក​ពិសារ​បរិសុទ្ធ​ទៅ​មន្ទីរពេទ្យ​ធំ​ចំនួន​៤​ផ្សេង​ទៀត​ផង​ដែរ រួម​មាន មន្ទីរពេទ្យ គន្ធ​បុប្ផា​ទី​៤ មន្ទីរពេទ្យ​ព្រះ​កុសុមៈ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត និង​មន្ទីរពេទ្យ​កុមារ​ជាតិ​ដែល​សរុប​ទាំងអស់​មាន​ចំនួន​៣៣០០០​កេស ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ