ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតនគិរី ទីឋាន​ដ៏​ស្រស់បំព្រង​គួរ​គាប់​ បើ​បាន​ទៅ​​កម្សាន្តរំសាយ​អស់​ទុក្ខ​កង្វល់​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនា​គិរី ៖ ខេត្ត​នេះ គឺជា​តំបន់​ដែល​សំបូរ​រតនសម្បត្តិ​ធម្មជាតិ ប្រកបដោយ​ភាព​ស្រស់បំព្រង ហើយ​ក៏​ជា​ភូមិកំណើត​នៃ​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​អំបូរ​ផង​ដែរ ដូច​ជា​៖ ជនជាតិ​ទំពួន ចា​រ៉ា​យ គ្រឹ​ង…

ខេត្ត​រតនា​គិរី ៖ ខេត្ត​នេះ គឺជា​តំបន់​ដែល​សំបូរ​រតនសម្បត្តិ​ធម្មជាតិ ប្រកបដោយ​ភាព​ស្រស់បំព្រង ហើយ​ក៏​ជា​ភូមិកំណើត​នៃ​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​អំបូរ​ផង​ដែរ ដូច​ជា​៖ ជនជាតិ​ទំពួន ចា​រ៉ា​យ គ្រឹ​ង ព្រៅ កា​វែ​ត កាចក់ ព្នង​និង​លន់ ។

ខេត្តរតនគិរី​មាន​ក្រុង​មួយ​គឺ​ក្រុង​បាន​លុង និង​ស្រុក​ចំនួន​៨ មានស្រុក​អូរ​ជុំ វ៉ើន​សៃ តា​វែង កូន​មុំ លំ​ផាត់ បរ​កែវ អណ្តូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ។ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​មក​ទស្សនា និង​ឈ្វេងយល់​ដោយ​ផ្ទា​ស់​នូវ​ទំនៀមទម្លាប់​ប្រពៃណី​រស់នៅ​ប្រចាំ​ថ្ងៃ ការ​គោរព​បូជា និង​ជំនឿ ផ្សេង​ៗ​ទៅ​តាម​អំបូរ​នៃ​ជនជាតិភាគតិច​រៀងខ្លួន​បាន​ទៀត​ផង់ ។

ក្រុង​បាន​លុង ជាទី​រួម​ខេត្តរតនគិរី ស្ថិត​នៅ​លើ​តំបន់​ខ្ពុងរាប​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ ជ្រលង​ភ្នំ ទឹកធ្លាក់​និង​បឹង​ធម្មជាតិ ដែល​ក្លា​យមក​ពី​ប​ន្ទុះ​ច្រើន​សតវត្ស​មក​ហើយ ។

នៅ​ទីនោះ​រមណីយដ្ឋាន​ទឹកជ្រោះ​កាចា​ញ ស្ថិត​នៅ​ក្នុងភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​ខេត្តរតនគិរី មាន​ចំងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​(​ទីរួមខេត្ត​) ។ វា​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៍​ស្រស់​តរកាល​មួយ តែងតែ​ទាក់ទាញ​ភ្នែក​ទេសចរ គ្រប់​ៗ​រូប​ឱ្យទៅ​ទស្សនា​កម្សាន្ត​លំហែរ​កាយ​នៅ​ទីនោះ ។

ទឹកធ្លាក់​កាចា​ញ​នោះ​កណ្តាល​ព្រៃ​ភ្នំ​ភ្ជាប់​ដោយ​អូរ និង​ចំការ​កៅ​ស៑ូ​នៅ​តាម​ដងផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ ។ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​ដោយ​សុវត្ថិភាព ដែល​មាន​ផ្លូវ​អភិវឌ្ឍ​ចាក់​ក្រាល់​កៅ​ស៑ូត​ភ្ជាប់​ពី​ក្រុង​បាន​លុងដល់​ទីនោះ​រួច​ជា​ស្រេច ។

ដើម្បី​គយគន់​សម្រស​ដ៏​ត្រកាល​នៃ​ទឹកធ្លាក់​នេះ​ឱ្យ​កាន់តែ​ប្លែក​ភ្នែក​ទៀត​នោះ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ អាច​ចុះ​តាម​កាំជណ្តើរ​ឈើ​ប្រមាណ​៧២​កាំ​ទៅ​ក្រោម ឬ​ដើរ​កម្សាន្ត​តាម​ស្ពាន​យោល​ដែល​លាតសន្ធឹង​ចំ​ពីមុខ​ចរន្ត​ទឹកធ្លាក់ ។

ទិដ្ឋ​ភាព​ខាងក្រោម​នោះ មាន​ដើមឈើ ធំ​ៗ​ដែល​ផ្តល់​ជា​ម្លប់​ត្រជាក់​ដល់​ការ​អង្គុយ​សម្រាក​លេង ឬ​ហូប​ចុក​អាហារ​បាន​យ៉ាង​ស្រួល​ត្រជាក់ចិត្ត​ទៀត​ផង ។ ចំណែក​នៅ​ខាងលើ​ក្បែរ​ចំណុច​ទឹក​ធ្លាក់​នោះ ក៏​មាន​ទីធ្លា​ចត​យានយន្ត​ផ្លាស់​ប្តូរ​សលៀក​បំពាក់​បែប​ជនជាតិ​រាំ​លេង​កម្សាន្ត​ផ្ទះ​និមិត្ត​រូប​កូនកំលោះ​ក្រមុំ និង​កន្លែង​អារ​ហារ​ដ្ឋា​ន​លក់ដូរ​ចំណីអាហារ​ភេសជ្ជៈ​រួម​ទាំង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ផ្សេង​ៗ​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ផង​ដែរ ។

ចំណីអាហារ និង​វត្ថុ​អនុស្សាវរីយ​ទាំងនោះ ផលិត​ដោយ​ដៃ​មាន​សម្លៀក​បំពាក់​តាម​បែប​ប្រពៃណី​បងប្អូន​ជនជាតិ​ដើម​ភាគតិច មាន​តម្លៃ​សមរម្យ និង​ប្រកបដោយ​ផា​សុខភាព​សុវត្ថិភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ដែល​មានការ​ណែនាំ​ពី​ក្រុមការងារ​របស់​មន្ទីរ​ទេសចរណ៍​ជា​ប្រចាំ​ផង​ដែរ និង​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​កើន​ឡើងជា​លំដាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ