ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​បញ្ហា​​​ជ្រួញ​កន្ទុយភ្នែកមែន​ទេ កុំ​​បារម្ភ​ជាមួយ​គន្លឹះ​ងាយ​ៗ​ទាំងនេះ

4 ឆ្នាំ មុន

បញ្ហា​ជ្រួញ​កន្ទុយភ្នែក​មែន​ទេ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ងាយ​ៗ​បំបាត់​និង​ទប់ស្កាត់​បញ្ហា​ជ្រួញ​កន្ទុយភ្នែក ៖ ១. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ជា​ប្រចាំ ៖ នេះ​ជា​គន្លឹះ​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជ្រួញ​កន្ទុយភ្នែក​!…

បញ្ហា​ជ្រួញ​កន្ទុយភ្នែក​មែន​ទេ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ងាយ​ៗ​បំបាត់​និង​ទប់ស្កាត់​បញ្ហា​ជ្រួញ​កន្ទុយភ្នែក ៖

១. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ជា​ប្រចាំ ៖ នេះ​ជា​គន្លឹះ​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជ្រួញ​កន្ទុយភ្នែក​! អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​រាល់​ថ្ងៃ​ដើម្បី​រក្សា​សំណើម​នៃ​ស្បែក​ទប់ស្កាត់​ភាព​ជ្រួញ​ត្រង់​កៀន​កន្ទុយភ្នែក​។ ក្រៅពី​ទឹក​ធម្មតា អ្នក​ក៏​អាច​ទទួលទាន​តែ​រុក្ខជាតិ​និង​ទឹក​ផ្លែ​ឈើ​ស្រស់​ៗ​ផង​ដែរ​។

២. លាប​ទឹកដោះគោ​លើ​ស្នាម​ជ្រួញ​ទាំងនោះ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​សំឡី​ក្នុង​ទឹកដោះគោ​ស្រស់​រួច​លាប​ផ្ដិត​ៗ​វា​លើ​ស្នាម​ជ្រួញ​។ ក្រៅពី​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ការ​ទទួល​ទាន​ទឹកដោះគោ​ស្រស់​ក៏​ចាំបាច់​សម្រាប់​រាង​កាយ​ក្នុង​ការ​ផលិត​កូ​ឡា​ជែ​ន​កាន់តែ​ច្រើន​និង​រក្សា​ភាព​បត់បែន​នៃ​ស្បែក​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

៣. លាបប្រេង​ដូង ៖ ប្រេងដូង គឺ​ល្អ​ណាស់​សម្រាប់​ផ្ដល់​សំណើម​ដល់​ស្បែក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​លើ​កៀន​កន្ទុយភ្នែក​ជា​ការ​ស្រេច​។

៤. លាប​ប្រទាល​កន្ទុយក្រពើ ៖ ប្រទាល​កន្ទុយក្រពើ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​ជ្រួញ​ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។

៥. ប្រើប្រាស់​ត្រសក់ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ត្រសក់​ជា​បន្ទះ​ស្ដើង​ៗ​រួច​បិត​លើ​ស្នាម​ជ្រួញ​។ ការ​ទទួលទាន​ត្រសក់​ជា​ប្រចាំ​ក៏​ជា​វិធី​ដ៏​ប្រសើរ​ផង​ដែរ​។ ត្រសក់​ជា​ប្រភព​នៃ​ជាតិ​ទឹក​និង​វីតាមីន C ដែល​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ