ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់អឺរ៉ូធ្លាក់ថ្លៃបន្តិចធៀបនឹងដុល្លារអាមេរិក

4 ឆ្នាំ មុន

ប្រាក់អឺរ៉ូដែលជាធម្មតាតែងតែបង្ហាញពីឥទ្ធិពលរបស់ខ្លួនលើប្រាក់នៃបណ្តាប្រទេសឯទៀតនៅលើពិភពលោកនោះ ថ្ងៃនេះបានបង្ហាញសញ្ញាធ្លាក់ថ្លៃបន្តិចធៀបជាមួយនឹងប្រាក់ ដុល្លារអាមេរិក ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ…

ប្រាក់អឺរ៉ូដែលជាធម្មតាតែងតែបង្ហាញពីឥទ្ធិពលរបស់ខ្លួនលើប្រាក់នៃបណ្តាប្រទេសឯទៀតនៅលើពិភពលោកនោះ ថ្ងៃនេះបានបង្ហាញសញ្ញាធ្លាក់ថ្លៃបន្តិចធៀបជាមួយនឹងប្រាក់ ដុល្លារអាមេរិក ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ ២០២០នេះឱ្យដឹងថា ១អឺរ៉ូទិញចូល តែ ១,០៧០០ ដុល្លារអាមេរិក លក់ចេញតែ ១,០៩៤០ ដុល្លារអាមេរិកប៉ុណ្ណោះ ដោយកាល ពីថ្ងៃម្សិលមិញទិញចូល ១,០៧៤០ ដុល្លារអាមេរិក និងលក់ចេញរហូតដល់ ១,០៩៨០ ដុល្លារអាមេរិកឯណោះ ។

ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់ប្រទេស មួយចំនួនរួមមាន៖ ១ដុល្លារអាមេរិកទិញចូល ៤.០៨៥,០០ រៀល លក់ចេញ ៤.០៩៨,០០ រៀល, ១ដុល្លារទិញចូល ១០៨,៦០ យ៉េនជប៉ុន លក់ចេញ ១១១,៤០ យ៉េន ជប៉ុន ។ ទន្ទឹមនេះ ១ដុល្លារអាមេរិកទិញចូល ៣០,៩៧២៧ បាតថៃ លក់ចេញ ៣១,២៥៦៧ បាតថៃ, ១ដុល្លារអាមេរិកទិញចូល ២៣.១០០,០០ ដុងវៀតណាម លក់ចេញ ២៣.៦០០,០០ ដុងវៀតណាម និង ១ដុល្លារអាមេរិកទិញចូល ៨.៧៧៨,០០ គីបឡាវ លក់ចេញ ១០.៤២២,០០ គីបឡាវ ។

កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ