រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥៧ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤២៧២ រៀល លក់ចេញ ៤៣១៥ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៨៥៣ រៀល លក់ចេញ ២៨៨២ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦០៩ រៀល លក់ចេញ ៦១៥ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣១០០ រៀល លក់ចេញ ៣១៣១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣១៩ រៀល លក់ចេញ ៣២២ រៀល ។

ថ្ងៃនេះផងដែរ ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ដុល្លារស៊ីងហ្គាពួរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩២២ រៀល លក់ចេញ ២៩៥២ រៀល ខណៈ ១ បាតថៃ ទិញចូល ១១៨ រៀល លក់ចេញ ១១៩ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ